ព័ត៌មាន

Oppo R5 ស្តើងហួសពីការស្មាន

ក្រុមហ៊ុន Oppo បានត្រេចរចេញពីផ្សារមួយទៅផ្សារមួយទៀតសូម្បីតែលើទីផ្សារក្នុងប្រទេសកម្ពុជាក៏មានផលិតផល Oppo គ្រប់ជំនាន់ដែរ។ពេលនេះមានដំណឹងល្អថ្មីមួយទៀតសម្រាប់អិថិជនគាំទ្រទូរស័ព្ទ

Oppo

 image

តើមានអ្វីថ្មីពីក្រុមហ៊ុន Oppo?

Oppo R5 ជាទូរស័ព្ទដំបូងបំផុតរបស់ក្រុមហ៊ុមហ៊ុន Oppo ដែលមានកម្រាស់ស្តើងបំផុត។យោងតាមរបាយការបញ្ចាក់របស់ក្រុមហ៊ុន Oppo N3 បានបង្ហាញឱ្យដឹងថា វាជាទូរស័ព្ទស្តើងបំផុតក្នុងលោក។

Oppo R5 បំពាក់អេក្រង់ទំហំ5.2  អ៊ីង ប្រភេទ AMOLED display  មានកម្រាស់ស្តើងដូចកាំបិត  4.85mm ប្រភេទ និងមានកម្រិតបង្ហាញច្បាស់ត្រជាក់ភ្នែក 1920 x 1080 ភិចសែល។

image

ទូរស័ព្ទថ្មីនេះមានសត្ថភាព  64-bit  ភ្ជាប់ប្រភព័ន្ធដំណើរការខួរក្បាល  core Qualcomm Snapdragon 615 (processor) អង្គចងចាំទំហំ  2GB ( RAM) និងមាន GPU​ប្រភេទ Adreno 405 GPU

ប្រភព៖ Oppo