ក្រុមហ៊ុន Apple ត្រៀមប្រើ A8X (processor)លើ iPad Proដើម្បីទទួលបានល្បឿនខ្លាំងដូច iPad Air 2

ព័ត៌មានមុនបានចុៈផ្សាយពី iPad Pro បំពាក់អេក្រង់ទំហំ 12.9 អ៊ីងកាន់តែធំត្រៀមបង្ហាញខ្លួន តែត្រូវបានលើកពេល ព្រោះក្រុមហ៊ុន Apple  បានផ្តោតសំខាន់លើផលិតផល iPhone 6 មុនសិន។

យោងតាមរបាយការណ៍ថ្មីៗបានលើកបញ្ជាក់ថា ក្រុមហ៊ុន Apple បានផលិតម៉ូដែលថ្មីមានអេក្រង់ទំហំ 12.9  អ៊ីង ត្រៀមដាក់បង្ហាញនៅឆ្នាំ 2015។

តាមការលើកឡើង  ម៉ូដែល iPad Pro  នឹងមិនបង្ហាញខ្លួនលុៈដល់ខែមេ​សា ឬឧសភា ក្នុងឆ្នាំ  2015។ យោងតាមសេខក្តីថ្លែងការបានលើកឡើងថាក្រុមហ៊ុន  Apple មានគម្រោងដាក់បង្ហាញនាឡិការមានមុខងារពិសេសមុនពេលបង្ហាញ iPad Pro។  

iPad Pro ជាម៉ូដែលថ្មីដែលបំពាក់មកជាមួយអេក្រង់ទំហំ 12.9 អ៊ីង និងត្រូវបានគេរំពឹងទុកថាវានឹងភ្ជាប់អេក្រង់ប្រភេទ Quad HD display ដែលមានកម្រិតបង្ហាញ 2560 x 1440 ភិចសែល។

 

ក្រុមហ៊ុន Apple បានបង្ហាញប្រព័ន្ធខួរក្បាល A8X (processor) របស់ក្រុមហ៊ុន​ Apple លើ iPad Air 2 ជាមួយនឹងល្បឿនប្រើប្រាស់លើនហួសពីការរំពឹងទុក។ iPad Pro អាចត្រូវបានគេជ្រើសរើសប្រព័ន្ធដំណើរការនេះយកមកប្រើដែរ ដែលថែមទាំងល្បីថាវានឹងភ្ជាប់មកជាមួយអង្គចងចាំទំហំ 2GB ( RAM)។

image

ប្រភពៈ Apple

Leave a Reply

Your email address will not be published. Required fields are marked *