ព័ត៌មាន

បែកធ្លាយ Samsung បម្រុងបង្ហាញបណ្តាញ Tizenដោយរូប Screen shoot

ពាក្យ​ច​ចាម​អារាម​ចេញពី​ក្រុមហ៊ុន Samsung បានឱ្យដឹងថា​ក្រុមហ៊ុន​នឹង​បង្ហាញ​បណ្តាញ Tizen ថ្មី​ក្នុង​ខែក្រោយ។ក្រុម​បច្ចេកវិទ្យា Korean OEMបានឱ្យដឹងថា ពួក​គ​បាន​តម្លើង​បណ្តាញ​នេះ​លើ​នាឡិការ​ដៃ Gear មានមុខ​ងារ​ពិសេស​របស់​ពួកគេ​រួចរាល់។

image

 

ថ្មីៗនេះ​ផងដែរ មាន​រូបភាព screenshot មួយចំនួន​បង្ហាញ​ពី​ដំណើរការ​របស់​បណ្តាញ Tizen 2.3 ដែល​កំពុង​ភ្ជាប់​ជាមួយ​អ៊ិន​ធើ​ណេ​ត មាន​សមត្ថភាព​សំអាត interface របស់​ឧបករណ៍​យ៉ាង​មាន​ប្រសិទ្ធភាព។ក្រុមហ៊ុន Samsung បាន​បន្ថែម​ពណ៌ច្បាស់ៗលើ interface ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ OS របស់​ពួកគេ និង​ថែមទាំង​បានកំណត់​កម្រិត​ភាពច្បាស់​របស់​ឧបករណ៍ 480 x 800ភិ​ច​សែ​ល​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក។ការភ្ជាប់​ទាំងអស់នេះ​នឹងត្រូវ​បានដាក់​បង្ហាញ​ជាមួយ​ម៉ូ​ដែល​ថ្មី​នៅ​ចុង​ឆ្នាំនេះ​ផងដែរ។

ប្រភព​៖Samsung