ព័ត៌មាន

ក្រុមហ៊ុន Sony ផ្អាកការងារលើ Pc

image

 

 

ក្រុមហ៊ុន ជប៉ុនបានបរាជ័យលើគម្រោងបង្ហាញ Pc  និង PlayStation 4 ។កត្តានេះបានធ្វើឱ្យក្រុមហ៊ុន Sony បានរៀបចំបញ្ឈប់ការងារលើ Pc ភ្លាមក្រោយពីមានការដាក់បង្ហាញជាផ្លូវការតែមិនទទួលបានជោគជ័យ។

នៅពេលក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung  បានផលិតគ្រឿអេឡិចត្រូនិចមានចំនួនច្រើនប្រជែងគ្នា   ក្រុមហ៊ុន sony បានបង្ហាញថា​ខ្លួននឹងបន្តសម្រុកគោលដៅទីផ្សារ ផលិតផលទូរទស្សន៍ និងទូរស័ព្ទ យ៉ាងហោចណាស់ក៏ទទួលបានទីផ្សារចំនួន​30 ភាគរយក្នុងចំណោមក្រុមហ៊ុនខ្លាំងៗ។

 

image

លើជំនួញ sensor ភ្ជាប់ជាមួយឧបករណ៍ប្រើក្នុងផ្ទះនោះ ក្រុមហ៊ុន Sony បានលើកឡើងថា អាចព្យាយាមយកទីផ្សារបាន  70  ភាគរយ។ ការលក់  sensor របស់ក្រុមហ៊ុន Sony ក៏មានកំណើនកើនឡើងបន្តិច​​ ។ ការប្រកួតប្រជែងផលិតផលលើទីផ្សារ មិនត្រឹមតែសង្កត់ធ្ងន់លើរូបរាង ទំហំ នោះទេ​វាអមជាមួយសមត្ថភាពកាន់តែពិសេសជាមួយការភ្ចាប់បច្ចេកវិទ្យាកាន់តែទំនើប។បើប្រៀបធៀបទីផ្សារផលិតផលឈានមុខពេលនេះក្រុមហ៊ុន Sony ពិតជាធ្លាក់ដុនដាបបន្តិច។

 

image

ទាំងនេះជាមូលហេតុចំបងដែលក្រុមហ៊ុន Sony មានគម្រោងបិទឈប់ខ្វល់លើការផលិត Pc មកបន្ថែមសមត្ថភាពលើទូទស្សន៍ និងទូរស័ព្ទដើម្បីបន្តប្រជែងជាមួយក្រុមហ៊ុនធំៗ។

 អត្តបទប្រែសម្រួល៖ ក លក្ខិណា

អាន៖ ក្រុមហ៊ុន SAMSUNG ចង់ផលិតទូរស័ព្ទប្រើPLATFORM WINDOWS PHONE 8.1

ប្រភព៖Sony