ព័ត៌មាន

Slim Steel នាឡិការដៃថ្មីភ្លឺចែងចាំង

 

image

ក្នុង​សម័យកាល​បច្ចេក​វិទ្យា​ឈានមុខ​ដូច​បច្ចុប្បន្ន របស់​ប្រើប្រាស់​ភាគច្រើន​សុទ្ធតែ​ភ្ជាប់ និង​បន្ថែម​សមត្ថភាព​ដើម្បី​ប្រកួតប្រជែង​ក្នុង​រង្វង់​បដិវត្តន៍​ផលិតផលថ្មីៗនេះ ក្រុមហ៊ុន Motorola  បានប្រកាស​នាឡិកា​មាន​មុខងារ​ពិសេស Moto 360មួយ​ផ្សេងទៀត​កាន់តែ​ទាក់ទាញ។

 

Slim Steel ជា​នាឡិការ​មានមុខ​ងារ​ពិសេស​របស់​ក្រុមហ៊ុន Motorola  ប្រើប្រាស់​ជា​គ្រឿង​តុបតែង បូកផ្សំ​ជាមួយ​សមត្ថភាព​បច្ចេកវិទ្យា​បន្ថែម​ពីលើ​ទៀត។នាឡិការ​ដៃ​នេះ​បំពាក់​អេក្រង់់​ទំហំ1.56 អ៊ីង មាន​កម្រិត​បង្ហាញ  320 x 290  ភិ​ច​សែ​ល។វា​ត្រូវបាន​គេ​ដាក់ ប្រើ Android Wear OS របស់ Google ។ខួរក្បាល​ខាងក្នុង​មានដំណើរ​ការ​ដោយ  TI OMAP 3 (processor) និង​ភ្ជា​ប់​អង្គ​ចងចាំ​ទំហំ 512MB ( RAM ) និង​មាន​មេ​ម៉ូ​រ៉ី​ក្នុង​ម៉ាស៊ីន 4GB រួមបញ្ចូល​ទាំង​បច្ចេកវិទ្យា IP67ធន់​នឹង​ការ​ជ្រាបចូល​ទឹក។

អុ្ន​ក​អាច​ប្រើ​វា​ដើម្បី​ភ្ជាប់​ទៅកាន់​ទូរស័ព្ទ​ប្រើ Android tablet ដោយ​ភ្ចា​ប់ Bluetooth 4.0 LE។សូមបញ្ជាក់ថា វា​ត្រូវបាន​គេ​ភ្ជា​ប់​បន្ថែម​ជាមួយ sensors សម្រាប់​វាស់​ចង្វាក់បេះដូង។

ប្រភព៖ Wear