ស្ងាត់ៗ Samsung Galaxy Core Prime ជិតបង្ហាញខ្លួន

ក្រុមហ៊ុន Samsung បានបង្ហាញគម្រោងទូរស័ព្ទដៃថ្មីយ៉ាងស្ងាត់ Samsung Galaxy Core Prime នៅប្រទេសឥណ្ឌា។ ការដាក់បង្ហាញបានបញ្ចប់ ទើបគេទទួលបានពត៌មានដាក់លក់លើវ៉ិបសាយ e-commerce។

 image

ទូរស័ព្ទថ្មី Samsung Galaxy Core Prime បំពាក់អេក្រង់ទំហំ 4.5 អ៊ីងប្រភេទ WVGA PLS display ភ្លឺច្បាស់ត្រជាក់ភ្នែកជាមួយនឹងកម្រិ480×800 ភិចសែល។ ទូរស័ព្ទនេះភ្ជាប់ស៊ីមកាត dual-SIM ប្រើប្រព័ន្ធដំណើរការ quad-core (processor) ល្បឿន 1.2GHz និងភ្ជាប់អង្គចងចាំទំហំ 1GB ( RAM)។

 

ពិសេសជាងនេះទៅទៀត ដំណើរការល្អរបស់វាអាស្រ័យលើ Android 4.4 KitKat  ភ្ជាប់ថាសផ្ទុកទិន្ន័យទំហំ 8GB ថែមទាំងមានភ្ជាប់កាត microSD card  មានថាសផ្ទុកទិន្ន័យទំហំ 64GB ។ ថតរូបភាព និងវីដេអូរបានកាន់តែច្បាស់ និងរហ័រជាមួយនឹងកាមេរ៉ាទំហំ 5MP autofocus និងកាមេរ៉ាមុសទំហំ  2MP ប្រើថ្មមានសមត្ថភាព 2000mAh ។

ក្នុងការចែកចាយឯកសារ ទូរស័ព្ទនេះភ្ជាប់បណ្តាញចំរុះដូចជា៖  Wi-Fi b/g/n      Wi-Fi Direct       Wi-Fi Hotspot         Bluetooth 4.0        GPSនិង 3G។

តាមរបាយការចុងក្រោយបញ្ចាក់ថា ទូរស័ព្ទថ្មីនេះនឹងត្រូវបានគេដាក់បង្ហាញនៅថ្ងៃទី 10 ខែធ្នូ រួចមានដាក់លក់លើវ៉ិបសាយ e-commerce។

ប្រភព៖ Samsung

អាន៖

Leave a Reply

Your email address will not be published. Required fields are marked *