លើវេទិការ CES 2015 ប្រជុំទៅដោយបច្ចេកវិទ្យាទំនើបថ្មីៗ ។ មើលតាមវីដេអូរខ្លីក្នុង YouTubeបង្ហាញឱ្យឃើញថា ការប្រមូលផ្តុំបច្ចេកវិទ្យាមាននៅជុំវិញយើងទាំងអស់។ នៅពេលផ្សាយពាណិជ្ជកម្មរូបភាពស្ថិតដូចការស្រមើរស្រមៃបច្ចេកវិទ្យាក្មេងស្រីម្នាក់ញាំស្ករ lollipop នេះបញ្ជាក់ថា បច្ចេកវិទ្យាទំនើបពេលនេះ គ្របដណ្តប់ដោយ Android 5.0 Lollipop ទាន់សម័យបំផុត។
ពាណិជ្ជកម្មនេះ បានដល់ការបង្ហាញ និងប្រកាសឱ្យដឹងថា ទូរស័ព្ទ Xperia Z3 និង Z3 Compact នឹង Upgrade ប្រព័ន្ធដំនើរការ Android 5.0 Lollipop ប៉ុន្តែហាក់បីដូចជាលើទូរទស្សន៍ Android TV ជាង។
ក្រុមហ៊ុន Sony ជាក្រុមហ៊ុនធំមួយដែលបានបង្កើតឧស្សាហកម្មផលិតថ្មីៗ ថែមទាំងផ្សាយពាណិជ្ជកម្មគួរឱ្យចាប់អារម្មណ៍ដោយប្រើតួអង្គស្ត្រីមានផ្ទៃពោះដើរតួរ ជាមួយនឹងក្មេងតូចម្នាក់សប្បាយរីករាយជាមួយស្ករ Android។សូម្បីតែទូរស័ព្ទ Sony Xperia Z4 ក៏បានបង្ហាញខ្លួនឡើង ជាមួយរូបរាងដ៏ស្រស់ស្អាត និងពន្លឺចែងចាំង។នេះជាសញ្ញានៃការទទួល Update ប្រព័ន្ធដំណើរការដ៏ពិសេស។
សរុបមក ក្រុមហ៊ុន Sony បានកាត់ត Spot ផ្សាយដែលទាក់ទាញមួយនេះសំដៅលើការស្វាគមន៍ពិភពលោកថ្មីជាមួយ Android 5.0 Lollipop លើទូរស័ព្ទរបស់ខ្លួនប្រដូចនឹងកូនផ្ទៃដែលបម្រុងនឹងកើត។ Spot មួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំងទទួលបានអ្នក View ដល់ទៅ 259,518 ដងក្នុងរយះពេលខ្លី៕
ប្រភព៖Sony Sport