ព័ត៌មាន

រកឃើញទីតាំងផលិតមេរោគទូរស័ព្ទកំពូលនៅឥណ្ឌា

image

 

បញ្ហាមេរោគលើឧបករណ៍ប្រើប្រាស់ដូចជាទូរស័ព្ទមានចំនួនកំណើនខ្លាំង។ ថ្មីៗនេះគេ រកឃើញទីតាំងផលិតមេរោគកំពូលមួយដែលអាចចូលបំផ្លាញប្រព័ន្ធទូរស័ព្ទរបស់អ្នកដោយមិនដឹងខ្លួនក្នុងប្រទេសឥណ្ឌា។

 យោងតាមប្រភពរបាយការណ៍ដែលរកឃើញដោយក្រុម F-Secure បានឱ្យដឹងថា Delhi នៅប្រទេសឥណ្ឌាជាក្រុងមេរោគមួយបានចូលដំណើរការប្រហារលើទូរស័ព្ទដៃ។ ទីក្រុងនោះ ជាតំបន់ពិសេសដែលបានផ្តល់ភាពងាយស្រួលដល់ក្រុម Hack ក្នុងការវាយប្រហារ។ ក្រុមបណ្តាញអ្នកការពារ F-Secure បានឱ្យដឹងថា អ្នកបង្កើតមេរោគក្នុងទីក្រុងនោះមាន សមត្ថភាពខ្លាំង និងលាក់ខ្លួនបានជិតបំផុត។

 

image

ទាក់ទងនឹងមេរោគ អ្នកផលិតមេរោគនៅទីនោះអាចប្រើមេរោគដែលខ្លួនផលិតបានដើម្បី  លួចទិន្ន័យពីទូរស័ព្ទដៃបានដូចអ្នកលួចចេញពីកុំព្យូទ័រ។ កម្មវិធីដែលគេប្រើក្នុងការ  Hack នោះក្រុម Botnet បានឱ្យដឹងថា វាមានលក្ខណះប្រហាក់ប្រហែលនឹង  spam email  មួយដោយ ក្រុម Hack ចេះបង្កើតប្រព័ន្ធលាក់អ្នកមិនអាចចាប់អារម្មណ៍ដឹង។

មកទល់ពេលនេះ Delhi NCR បានប្រកាសថា​ ទូរស័ព្ទសម្បូរដោយមេរោគមានចំនួន 24 ភាគរយ។  ចុងក្រោយ ក្រុមនេះក៏បានបញ្ជាក់បន្ថែមទៀតថា មេរោគទូរស័ព្ទមាន សមត្ថភាពត្រងយកទាំងទិន្ន័យបណ្តាញមួយចំនួនដូចជា៖ ទីតាំង GPS  IMET បានទៀតផង៕

ប្រភព៖India

អត្តបទប្រែសម្រួល៖ក លក្ខិណា

អាន៖រកឃើញទីតាំងផលិតមេរោគទូរស័ព្ទកំពូលនៅឥណ្ឌា