ព័ត៌មាន

Leagoo LEAD 6 តម្លៃពិសេសត្រឹមតែ $59 សមត្ថភាពកាន់តែអស្ចារ្យ

បច្ចុប្បន្ននេះ ភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យាទៅលើទូរស័ព្ទដៃ បានធ្វើឱ្យមនុស្សមនុស្សមួយចំនួនធំចាត់ទុកទូរស័ព្ទដៃជាវត្ថុដែលសំខាន់បំផុតដែលគេត្រូវតែយកជាប់តាមខ្លួនជានិច្ច។ ស្មាតហ្វូនបានធ្វើការកែប្រែជីវិតរស់នៅរបស់យើងឱ្យកាន់តែងាយស្រួល រហ័ស ឆ្លាតវៃ និងអាចបំពេញកិច្ចការងារជាច្រើនដែលយើងនឹកស្មានមិនដល់។ ជាក់ស្តែង Leagoo LEAD 6 ជាស្មាតហ្វូនស៊េរីថ្មីដែលពោរពេញដោយគុណភាពល្អឥតខ្ចោះ សមត្ថភាពខ្លាំងគ្មានគូប្រៀបដែលធ្វើឱ្យអ្នកប្រើប្រាស់ភ្ញាក់ផ្អើល និងរឹតតែពេញចិត្តបំផុតជាមួយនឹងតម្លៃដ៏ពិសេសនេះ។ LEAD 6 ត្រូវបានរចនារូបរាងទាំងមូលយ៉ាងស្រស់ស្អាត ទាក់ទាញ និងសក្តិសមបំផុតតាមស្តាយ៍ពេញចិត្តរបស់អ្នក។

 image

ស្មាតហ្វូន Leagoo LEAD 6 មាន 4 ពណ៌ដ៏ទាក់ទាញបំផុតសម្រាប់ឱ្យលោកអ្នកធ្វើការជ្រើសរើសគឺ ពណ៌ខ្មៅ ពណ៌ស ពណ៌ផ្កាឈូកដ៏ស្រស់ស្អាត និងពណ៌ខៀវស្រស់។ មិនថាអ្នកជ្រើសរើសពណ៌ណាមួយដែលអ្នកពេញចិត្តនោះទេ អ្វីដែលកាន់តែពិសេសនោះអ្នកអាចធ្វើការបង្កើតនូវស្តាយ៍ណាមួយដែលអ្នកពេញចិត្តកាន់តែងាយស្រួលបំផុតជាមួយនឹង LEAGOO UI 3.0 ។ ប្រសិនបើអ្នកមិនដឹងត្រូវរៀបចំបែបណាទើបស្អាត ទាក់ទាញចិត្តនោះ អ្នកអាចចូលទៅទាញយកនូវស្តាយ៍ថ្មីជាច្រើនដ៏ស្រស់ស្អាតពី LEAGOO Store បានទៀតផង។

 image

ស្មាតហ្វូន Leagoo LEAD 6 ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 4.4.2 ដ៏ស្រស់ស្អាត និងអង្គដំណើការ CPU ប្រភេទ MTK6572 Dual Core ដែលអាចដំណើការកម្មវិធីដែលមានទំហំធំ ក្រាហ្វិកខ្ពស់បានយ៉ាងរលូនបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ស្មាតហ្វូនស៊េរីថ្មីនេះថែមទាំងទ្រទ្រង់នូវប្រព័ន្ធ 3G WCDMA ដែលជំនួយល្បឿនក្នុងការដោនឡូត ពិសេសធ្វើឱ្យអ្នកកាន់តែរំភើបនឹងរីករាយបំផុតនៅពេលលេងហ្គេមអនឡាញ ឬទស្សនារឿងថ្មីៗដោយគ្មានភាពរអាក់រអួលឡើយ។ Leagoo LEAD 6 បំពាក់នូវមេម៉ូរីទំហំ 4GB សម្រាប់ផ្ទុកទិន្នន័យដូចជាចម្រៀង រូបភាព វីដេអូ ហ្គេម និងឯកសារសំខាន់ជាច្រើនទៀត។ ប្រសិនបើអ្នកមានឯកសារច្រើនជាងនេះ គ្រាន់តែធ្វើការបន្ថែមនូវ SD កាតមួយទៀតដែលមានទំហំដល់ទៅ 32GB នោះលោកអ្នកអាចប្រើប្រាស់បានដោយស៊េរីតាមតម្រូវការ។

 image

ផ្នែកដ៏សំខាន់មួយទៀតរបស់ស្មាតហ្វូន LEAD 6 គឺបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 5.0MP ដែលអាចថតរូបបានច្បាស់ល្អ គ្រប់ពេលវេលា​ និងគ្រប់ទីកន្លែង។ LEAD 6 ភ្ជាប់ជាមួយ WIFI ក៏ដូចជា Bluetooth 3.0 និងថ្មដែលមានកម្លាំងខ្លាំងដល់ទៅ 1600mAh ដែលធានាដល់ការប្រើប្រាស់ពេញមួយថ្ញៃ ដោយគ្មានការព្រួយបារម្ភពីរឿងអស់ថ្មឡើយ។ រឹតតែអស្ចារ្យទៀត LEAD 6 បានភ្ជាប់មកជាស្រេចនូវប្រព័ន្ធ Fast Global Positioning System ដែលធ្វើការកំណត់ទីតាំងរបស់អ្នកត្រឹមតែ 10 វិនាទីដើម្បីជួយអ្នក ករណីវង្វេងផ្លូវ។ 

 image

image

LEAD 6 ទ្រទ្រង់នូវភាសាខ្មែររួចជាស្រេច ហើយស្មាតហ្វូនស៊េរីថ្មីនេះពិតជាតម្រូវការដ៏ចាំបាច់បំផុតសម្រាប់ទីផ្សារប្រទេសកម្ពុជា។ LEAD 6 មានតម្លៃពិសេស មិនគួរឱ្យជឿគឺត្រឹមតែ $59 ហើយលោកអ្នកនឹងទទួលបាននូវកាដូបន្ថែមជាច្រើនទៀត។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.leagoocambodia.com ឬទំនាក់ទំនងទូរស័ព្ទលេខ 017 388811 ឬ 098 398811 ៕