Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

កីឡាករបាល់ទាត់ដ៏ល្បីល្បាញ Messi ក្លាយជាឯកអគ្គរាជទូតស្មាតហ្វូន HUAWEI នៅទូទាំងពិភពលោក

March 22
07:58 pm 2016
Like and Share this page:

កាលពីថ្ងៃ 17 មីនា ឆ្នំាM 2016 នាទីក្រុងបាសេឡូណា ប្រទេសអេស្បាញថ្មីៗ Huawei ដែលក្រុមហ៊ុនស្មាតហ្វូន៏ធំលំដាប់លេខ 3 លើពិភពលោក បានប្រកាសថាកីឡាករបាល់ទាត់ដ៏ល្បីលាញ លោក លីអូណែល ម៉ិសស៊ី បានយល់ព្រម និងចុះកុងត្រាជាមួយខ្លួនក្នុងនាមជាឯកអគ្គរាជទូតនៅទូទាំងពិភពលោក។ ការចាប់ដៃគូសហការរវាងក្រុមហ៊ុន និងកីឡាករ ម៉ិសស៊ី បានបង្ហាញនូវភាពស៊ីសង្វាក់គ្នារវាងចំនួនអ្នកគាំទ្រក្រុមហ៊ុន និងអ្នកគាំទ្រ លោក ម៉ិសស៊ី ដែលនេះគឺជាការបោះជំហានទៅមុខដ៏ធំ និងឆ្លុះបញ្ចាំងពីតម្លៃនៃការផ្សាភ្ជាប់ទំនាក់ទំនងដ៏ទូលំទូលាយ ។

image

ដើម្បីទទួលបាននូវកិច្ចសហប្រត្តិការដ៏ល្អ​យើងត្រូវឲ្យតម្លៃដល់ការរីកចំរើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការយល់ដឹង បទពិសោធន៍ថ្មី និងការតស៊ូជំនះគ្រប់ឧបសគ្គដែលជាផ្នែកធ្វើឲ្យយើងរឹងមាំ​និងជោគជ័យ ។ ភាពជោគជ័យនោះទេ តែរមែងតែងបន្តប្រយុទ្ធនឹងឧបសគ្គដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ហើយនេះជាហេតុផលដែលទំនាក់ទំនងរវាង Huawei និង លោក Lionel Messi គឺជាកិច្ចសហប្រត្តិការដ៏សក្តិសម និងវិសេសវិសាលបំផុត។

image

លោក Kevin Ho ដែលជាអគ្គនាយកជាន់ខ្ពស់ផ្នែកស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei (Consumer Business Group) បានថ្លែងថា “Lionel Messi នឹងជួយឲ្យស្លាកយីហោ Huawei កាន់តែមានសក្តានុពលភាព ក្នុងការជម្រុញទឹកចិត្តមហាជនកាន់តែចេះផ្តោតលើគោលដៅរបស់ខ្លួននិងចេះតស៊ូរហូតទាល់តែ បានជ័យជំនះហើយ​​​​​​​​​​​​​​​​​​​ដើម្បីទទួលបានកិច្ចសហប្រត្តិការដ៏ល្អប្រសើរបានពិសេសនៅបណ្តាប្រទេស ក្នុងទ្វីប អ៊ឺរ៉ុប អាស៊ី និងអាមេរិកឡាទីន ។ ទាំងពីរភាគីមានកិត្តិយសក្រៃលែងលើវិថីដែលយើងបានដើរ និងសមិទ្ធិផលដែលយើងសម្រេចបាន យើងតែងមានការប្តេជ្ញាដើម្បីស្វែងរកដំណោះស្រាយដ៍ជោគជ័យរបស់យើង។”

image

Huawei ជឿជាក់ថាកីឡាគឺជាវិស័យមួយដែលមនុស្សគ្រប់គ្នានៅទូទាំងពិភពលោកចូលចិត្ត និង​​​​​​​​​​​​​​​​​​​​​​​​​​​អនុវត្តដើម្បីពង្រឹងសមត្ថភាពខ្លួន ហើយនេះជាមូលហេតុដែលយើងបានដាក់គោលដៅប្តេជ្ញាជាសំខាន់ទៅលើវិស័យកីឡា​ ពិសេសកីឡាបាល់ទាត់តែម្តង។ ក្នុងអំឡុងរយៈពេលប៉ុន្មានឆ្នាំក្រោយមកនេះ  យើងធ្លាប់បានចុះកុងត្រាជាមួយក្រុមបាល់ទាត់មួយចំនួនដូចជា the América, Santa Fe, Sporting Cristal, Arsenal, និងក្រុម AC Milan ដែលសុទ្ធតែជាក្រុមមានអ្នកគាំទ្រជាច្រើនលាននាក់ជុំវិញពិភពលោក ដូចជាលោក Robert Lewandowski និង Alexis Sánchez ហើយពេលនេះគឺលោក Lionel Messi។

image

កីឡា​ករ Lionel Messi បានថ្លែងថា៖ “អ្នកត្រូវខិតខំតស៊ូដើម្បីចាប់ក្តីសុបិនអ្នកឲ្យបាន។ អ្នកត្រូវធ្វើការលះបង់ ហើយប្រឡូកចូលឲ្យជ្រៅ បើទោះអ្នកត្រូវប្រឈមនឹងឧបសគ្គប៉ុណ្ណាក៏ដោយ អ្នកត្រូវតែសម្លឹងទៅមុខជានិច្ចរហូតទៅដល់គោលដៅ។ ពេលណាដែលអ្នកគិតថា អ្នកមិនទាន់ធ្វើបានល្អនៅឡើយនោះ អ្នកត្រូវតែខិតខំបន្តទៀតរហូតដល់តែសម្រេចគោលដៅបាន។”

Huawei បានក្លាយជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ថ្នាក់លេខ 3 លើពិភពលោក។  សមត្ថភាពដ៏កំពូល និងការរចនាយ៉ាងល្អប្រណីតដាច់គេរបស់ស្មាតហ្វូនស៊េរី Mate, P, និង ស៊េរី G បានក្លាយមកជាជម្រើសទូរស័ព្ទដ៏ល្អ និងទទួលបានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោក។ Huawei Mate 8 ត្រូវបានរចនាឡើងសម្រាប់ម្ចាស់មុខជំនួញគ្រប់ទំហំគ្រប់ខ្នាត ដែលចង់បានទាំងសមត្ថភាពនិងភាពល្អប្រណីត។ ចាប់តាំងពីថ្ងៃសម្ពោធ ចេញលក់ជាផ្លូវការកាល ពីថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ​ 2015 ក្រុមហ៊ុន Huawei បានលក់ Mate 8 ដល់ទៅជាង 3 លានគ្រឿងនៅជុំវិញពិភពលោក។

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 14647
Yesterday : 20452
This Month : 437535
Last Month : 504810
Total Visitor : 24311112