ព័ត៌មាន

វីដេអូថ្មីរបស់ស្មាតហ្វូន Samsung Galaxy S21 series ត្រូវបានទម្លាយហើយ!

ស្មាតហ្វូន Galaxy S21 series នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការលឿនជាងការរំពឹងទុក ហើយវីដេអូដំបូងបំផុតរបស់ស្មាតហ្វូននេះក៏មានការបែកធ្លាយផងដែរ។ នៅក្នុងចំណងជើងវីដេអូមួយនោះគឺ “A new Galaxy awaits” ដែលមានរយៈពេល ៣០ វិនាទីក៏មានការបង្ហាញអំពីស្ទាយ៍ថ្មីនៃការវិវត្តន៍របស់ស្មាតហ្វូនត្រកូល S-Series នេះផងដែរ។

ស្មាតហ្វូន Galaxy S21 Ultra នឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ា 10x folded periscope និង 3x standard tele lens ដែលមានការបែកធ្លាយកាលពីពេលមុននេះផងដែរ។ សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូន Galaxy S21 និង S21+ ក៏មានការបែកធ្លាយផងដែរដែលមានការបញ្ជាក់ថា ស្មាតហ្វូននេះគឺមានកាមេរ៉ាទំហំ 64MP និង digital zoom ផងដែរ។ ស្មាតហ្វូន S21 និង S21+ គឺមានពណ៌ស្វាយផងដែរ។

MySmartPrice រាយការណ៍ថា ព្រឹត្តិការណ៍ Unpacked របស់ស្មាតហ្វូន S21 នេះគឺធ្វើឡើងនៅថ្ងៃទី ១៤ ខែមករានេះ។ ក្រុមហ៊ុន Samsung នឹងរៀបចំនូវព្រឹត្តិការណ៍មួយទៀតនៅថ្ងៃទី​៦ ខែមករានេះសម្រាប់ CES ដែលមានការតាំងបង្ហាញនូវគ្រឿងអេឡិចត្រូនិចថែមទៀត។ ការ​Pre-order ទៅលើស្មាតហ្វូននេះគឺនឹងបញ្ចប់នៅពាក់កណ្តាលយប់នៅថ្ងៃទី ២៨ ខែមករានេះ។ នេះមានន័យថា ស្មាតហ្វូន S21 នេះនឹងដាក់លក់ជាផ្លូវការមុនដាច់ខែមករានេះ៕

image