ព័ត៌មាន

ប៉ូលិសចក្រភពអង់គ្លេសចាប់ខ្លួនឧក្រិដ្ឋជនអ៊ីនធឺរណិតដែលបង្ហាញនូវព័ត៌មានផ្ទាល់ខ្លួនដែលពួកគេលួចបាន

ប៉ូលិសចក្រភពអង់គ្លេសបានចាប់ខ្លួនឧក្រិដ្ឋជនអ៊ីនធឺរណិតចំនួន ២១ នាក់នៅក្នុងចក្រភពអង់គ្លេសដែលជាផ្នែកមួយនៃការបង្រាបទៅលើឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺរណិតដែលមានគោលដៅទៅលើអតិថិជនជាច្រើនរបស់វេបសាយ WeLeakInfo.com ។ ពេលនេះ សេវាកម្មអនឡាញនេះអាចចូលទៅកាន់ទិន្នន័យដែលគេបានហេគចេញពីបណ្តាញជាច្រើនថែមទៀត។

តាមការបញ្ជាក់របស់ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិនោះ មនុស្សចំនួន ២១ នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសនេះគឺជាផ្នែកមួយនៃប្រតិបត្តិការរបស់ខ្លួនដែលមានគោលដៅទៅលើអតិថិជនជាច្រើនរបស់ទីផ្សារអនឡាញដែលប្រើប្រាស់នូវអត្តសញ្ញាណដែលខ្លួនបានលួចនេះដើម្បីប្រព្រឹត្តិនូវបទល្មើស ឬការក្លែងបន្លំនោះ។

សម្រាប់មនុស្សប្រុសដែលត្រូវបានចាប់ខ្លួននោះគឺមានអាយុចន្លោះពី ១៨ ទៅ ៣៨ ឆ្នាំ ហើយនៅក្នុងចំណោមមនុស្ស ២១ នាក់ មនុស្ស ៩ នាក់ត្រូវបានឃុំខ្លួនដោយសារតែបទល្មើសក្នុងការប្រើប្រាស់នូវកុំព្យូទ័រខុសច្បាប់ មនុស្ស ៩ នាក់ទៀតត្រូវបានឃុំខ្លួននៅក្នុងបទឆបោក និងមនុស្ស ៣ នាក់ទៀតស្ថិតនៅក្នុងការស៊ើបអង្កេតក្នុងការចោទប្រកាន់ទៅលើករណីទាំងពីរខាងលើនេះ។ ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិនេះក៏បានរឹបអូសនូវទឹកប្រាក់ចំនួន £41,000 ចេញពីបុគ្គលជាច្រើនផងដែរ។

នៅក្នុងប្រភពជាច្រើននោះ ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិរបស់ចក្រភពអង់គ្លេស (NCA) ការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក (FBI), អង្គភាពប៉ូលិសជាតិហូឡង់, ភ្នាក់ងារប៉ូលិសនៃអៀរឡង់ខាងជើងនិងអាល្លឺម៉ង់ Bundeskriminalamt កំពុងតែធ្វើការរួមគ្នា ហើយនៅក្នុងខែមករាឆ្នាំ ២០១៨ នេះ ពួកគេក៏បានរឹបអូសនូវ Domain របស់វេបសាយ WeLeakInfo.com ផងដែរ។

នៅក្នុងឆ្នាំ ២០១៧ នេះ វេបសាយ WeLeakInfo បានដាក់លក់នូវការចូលទៅកាន់ទិន្នន័យដែលត្រូវបានគេហេគនៅក្នុងរយៈពេល ៣ ឆ្នាំមុននេះ។ ហេគឃ័រដែលនៅពីក្រោយសេវាកម្មអនឡាញនេះអាចទទួលបាននូវទិន្នន័យដែលត្រូវបានគេទម្លាយច្រើនជាង 10,000  ទិន្នន័យនេះ។ បន្ថែមពីនេះទៀតនោះ WeLeakInfo ក៏ផ្តល់នូវគម្រោង subscription ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចចូលទៅបានដោយគ្មានដែនកំណត់ទៅលើព័ត៌មានសម្ងាត់នោះ។ សម្រាប់គម្រោងនេះគឺការចំណាយមួយថ្ងៃតម្លៃ 2$, មួយអាទិត្យតម្លៃ 7$, មួយខែតម្លៃ 25$ និងបីខែតម្លៃ 70$៕

image

image