ព័ត៌មាន

ស្មាតហ្វូន Realme 8 5G នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ២១ ខែមេសានេះ

ស្មាតហ្វូន Realme 8 នឹងក្លាយជាសមាជិកថ្មី ហើយស្មាតហ្វូននេះក៏មានការតភ្ជាប់ទៅលើបច្ចេកវិទ្យា​ 5G connectivity ផងដែរ។ ស្មាតហ្វូននេះគឺមានឈ្មោះហៅថា Realme 8 5G ដែលនឹងបង្ហាញខ្លួននៅក្នុងប្រទេសថៃនៅថ្ងៃទី ២១ ខែមេសានេះ ហើយវានឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី ២២ ខែមេសានេះផងដែរ។

image

ព័ត៌មាននេះគឺចេញពីប្រភពអនាមិកដែលនិយាយថា ស្មាតហ្វូន Realme 8 Pro 5G នេះនឹងមានបន្ទះឈីប Dimensity 800U chipset ។ បើនិយាយអំពីស្មាតហ្វូន Realme 8 វិញនោះនឹងមានបន្ទះឈីប Dimensity 700 chip, 48MP និងថាមពលថ្មទំហំ 5,000 mAh។ ស្មាតហ្វូននេះគឺមានរ៉េមទំហំ 8GB និងប្រព័ន្ធប្រតិបត្តិការ Android 11 ផងដែរ៕

image