ព័ត៌មាន

ក្រុមហ៊ុន Visionox ប្រកាសបង្ហាញនូវគំរូកាមេរ៉ាក្រោមអេក្រង់ជំនាន់ទី 2

ZTE គឺជាក្រុមហ៊ុនមួយនៅក្នុងចំនោមក្រុមហ៊ុនផលិតស្មាតហ្វូនដែលត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនដែលមានកាមេរ៉ាខាងក្រោមអេក្រង់នៅចុងឆ្នាំនេះ។ យើងបានឃើញនូវស្មាតហ្វូន Concept Phone របស់ក្រុមហ៊ុន ZTE ដែលមានកាមេរ៉ាខាងក្រោមអេក្រង់ជំនាន់ទី 2 នៅដើមឆ្នាំនេះ ប៉ុន្តែពេលនេះ ក្រុមហ៊ុន Visionox ក៏បញ្ជាក់ថា បច្ចេកវិទ្យានេះនឹងប្រើប្រាស់នៅលើស្មាតហ្វូន  ZTE Axon series ស៊េរីថ្មីផងដែរ។

image

នៅក្នុងរូបភាពថ្មីនៃបច្ចេកវិទ្យា​ InV របស់ក្រុមហ៊ុន Visionox នេះគឺមានការពង្រឹងទៅលើកម្រិតភិចសែលមើលបានយ៉ាងល្អ។ អ្នកទម្លាយ Digital Chat Station​និយាយថា ក្រុមហ៊ុន ZTE នឹងប្រកាសបង្ហាញនូវកាមេរ៉ាខាងក្រោមអេក្រង់ជំនាន់ទី 2 ឆាប់ៗនេះ៕

image