ព័ត៌មាន

MIUI 13 នឹងបង្ហាញខ្លួននៅក្នុងខែសីហានេះជាមួយនឹងស្មាតហ្វូន Mi Mix 4

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បានធ្វើការនៅលើ MIUI 13 ហើយវានឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែសីហានេះ។ ព័ត៌មាននេះទម្លាយចេញពីនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Xiaomi ដែលនិយាយអំពីការផ្លាស់ប្តូរជាច្រើនទៅលើកម្មវិធី software របស់ក្រុមហ៊ុននេះ។

image

យើងនៅមិនទាន់បានដឹងអំពី MIUI 13 នៅក្នុងពេលនេះទេ។ វានឹងមានការពង្រឹងកាន់តែច្រើនបើធៀបទៅនឹងស្បែកជំនាន់មុនដែលប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ Android 11 នេះ។​សម្រាប់ Android 12 នឹងបង្ហាញខ្លួននៅក្នុងរដូវក្តៅខាងមុខនេះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា​ Xiaomi ត្រូវគេនិយាយថាកំពុងតែធ្វើការនៅលើស្មាតហ្វូន Mi Mix 4 ហើយវានឹងក្លាយជាស្មាតហ្វូន Flagship ដែលនឹងមានការបញ្ជាទិញច្រើនបំផុតផងដែរ។ ក្រុមហ៊ុន Xiaomi អាចនឹងប្រកាសបង្ហាញនូវស្មាតហ្វូន Mi Mix 4 ជាមួយនឹងស្បែក MIUI 13 នៅក្នុងខែសីហានេះ។ ស្មាតហ្វូន Mi Mix 4 នឹងមានកាមេរ៉ាខាងក្រោមអេក្រង់ផងដែរ៕