ព័ត៌មាន

ការឌីស្សាញរូបរាងរបស់ស្មាតហ្វូន OnePlus Nord 2 5G ត្រូវទម្លាយនៅលើអ៊ីនធឺរណិត

រូបរាងរបស់ស្មាតហ្វូន OnePlus Nord 2 5G ដែលមានការបែកធ្លាយកាលពីខែមុននេះ នៅថ្ងៃនេះមានការចែករំលែកនៅលើគណនីរបស់ក្រុមហ៊ុននេះហើយ។ រូបភាពថ្មីនេះមានការបង្ហាញអំពីផ្នែកខាងក្រោយរបស់ស្មាតហ្វូន Nord 2 5G ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន OnePlus 9 ។

image

ស្មាតហ្វូននេះនឹងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 50MP Sony IMX7666 sensor ជាមួយនឹង OIS ថែមទៀត។ស្មាតហ្វូន Nord 2 5G នេះនឹងមានអេក្រង់ទំហំ 6.43″ 90Hz AMOLED និង HDR10+ ។ អេក្រង់ខាងមុខនេះគឺមានរន្ធ Punch Hole សម្រាប់កាមេរ៉ា Selfie ផងដែរ។

image

ស្មាតហ្វូន Nord 2 5G នេះនឹងមានបន្ទះឈីប Dimensity 1200-AI និង OxygenOS 11.3 ផ្អែកនៅលើ Android 11 ថែមទៀត។ ក្រុមហ៊ុន OnePlus បញ្ចាក់ថា ស្មាតហ្វូននេះអាចអាប់ដេត OS បាន 2 ជំនាន់ និងអាប់ដេតសុវត្ថិភាពបាន 3 ឆ្នាំ។ យើងនឹងបានដឹងអំពីព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូននេះថ្ងៃទី 22 ខែកក្កដានេះ៕