ព័ត៌មាន

ស្មាតហ្វូន Oppo A16 បង្ហាញខ្លួនជាផ្លូវការជាមួយនឹងបន្ទះឈីប Helio G35 និងថាមពលថ្មទំហំ 5,000 mAh

ស្មាតហ្វូន Oppo A16 បានប្រកាសបង្ហាញខ្លួនជាផ្លូវការជាមួយនឹងអេក្រង់ទំហំ 6.52″ HD+ LCD ជាមួយនឹង notch ដែលមានកាមេរ៉ាទំហំ 8MP selfie ។ ស្មាតហ្វូន Oppo A16 នេះមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 13MP , 2MP macro និង 2MP monochrome ។ ស្មាតហ្វូននេះមានកម្រាស់​ 8.4mm និងទម្ងន់ 190 g ។

image

ស្មាតហ្វូន Oppo A16 នេះមានបន្ទះឈីប Helio G35 SoC ជាមួយនឹងរ៉េមទំហំ 3GB RAM និង 32GB storage ។​ស្មាតហ្វូននេះដំណើរការនូវ ColorOS 11.1 ផ្អែកនៅលើ Android 11 ។ ស្មាតហ្វូននេះប្រើប្រាស់នូវថាមពលថ្មទំហំ 5,000 mAh តាមរយៈ USB-C port ។ ស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និងរន្ធដោតកាសស្តាប់ 3.5mm headphone jack ។

image

ស្មាតហ្វូន Oppo A16 នេះមានពណ៌ Pearl Blue, Space Silver និង Crystal Black ។ ស្មាតហ្វូននេះមានតម្លៃ IDR1,999,000 ($140/€115) ហើយវាក៏ដាក់លក់នៅក្នុងទីផ្សារជាច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ៕