ព័ត៌មាន

LG Direct View LED TV ទូរទស្សន៍អេក្រង់ដល់ទៅ 325-inch ដំបូងបំផុតរបស់ពិភពលោក

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា LG Electronics ទើបតែប្រកាសបង្ហាញនូវទូរទស្សន៍ LG DVLED TV របស់ខ្លួនដែលមានអេក្រង់ធំសម្រាប់អ្នកដែលចូលចិត្តមើលកុននៅផ្ទះ ហើយវាពិតជាប្រណិតមែនទែនក្នុងការប្រើប្រាស់។ ទូរទស្សន៍ LG DVLED TV នេះមានទំហំចាប់ពី 81 inches ដល់ 325 inches ។

 image

ទូរទស្សន៍នេះមានកម្រិត 16:9 aspect ratio និង 32:9 ratio ហើយវាក៏អាចមើលវីដេអូបានច្រើនក្នុងពេលតែមួយផងដែរ។ វាទ្រទ្រង់នូវវីដេអូកម្រិត 4K និង 8K ។ វាប្រើប្រាស់នូវ WebOS controller ។ ទូរទស្សន៍ LG DVLED TV នេះមានតម្លៃប្រហែលជា $30,000 ។ តម្លៃនេះពិតជាខ្ពស់ជាងទូរទស្សន៍ LG rollable OLED TV និង The Wall របស់ Samsung ។ នេះគឺជាការផ្តល់នូវកម្សាន្តដ៏អស្ចារ្យដំបូងបំផុតរបស់ពិភពលោក៕

image