ព័ត៌មាន

Samsung Galaxy Watch4 Classic Thom Browne Edition រូបរាងកាន់តែទាន់សម័យ

បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានប្រកាសបង្ហាញនូវ Thom Browne Editions សម្រាប់ស្មាតហ្វូន Galaxy Z Fold3 និង Galaxy Z Flip3 រួចហើយនោះ ពេលនេះ ក្រុមហ៊ុននេះបាននាំយកនូវ Galaxy Watch4 Classic Thom Browne Edition ដែលពិតជាមានរូបរាងស្រស់ស្អាតទាក់ទាញមែនទែន។

 image

Samsung Galaxy Watch4 Classic Thom Browne Edition នេះគឺលក់នៅក្នុងចំនួនមានកំណត់នៅលើវេបសាយ Samsung.com ។ នៅក្នុងប្រអប់របស់នាឡិកានេះគឺមានខ្សែនាឡិកាចំនួន 3 គឺប្រភេទស្បែក ប្រភេទជ័រ និងប្រភេទក្រណាត់។ ខ្សែទាំង 3 នេះមានពណ៌ផ្សេងៗគ្នា។ នាឡិកាថ្មីនេះមានប្រវែង 42mm និងប្រភេទ Bluetooth ប៉ុណ្ណោះ៕

image