ព័ត៌មាន

ក្រុមហ៊ុន iQOO ចាប់ផ្តើមដាក់អោយប្រើប្រាស់ Android 12 beta

ក្រុមហ៊ុនផលិតស្មាតហ្វូន Android ទើបតែប្រកាសដាក់អោយប្រើប្រាស់នូវ  Android 12 beta នៅលើស្មាតហ្វូន  iQOO របស់ខ្លួន។ ព័ត៌មាននេះគឺបន្ទាប់ពីក្រុមហ៊ុន vivo បានប្រកាសបង្ហាញនូវ Funtouch OS 12 beta ដែលផ្អែកនៅលើ Android 12 នេះ។ ស្មាតហ្វូន  iQOO 7 series, iQOO Z3 និង  iQOO Z5 នឹងទទួលបាននូវ  Android 12 beta នៅត្រឹមចុងខែធ្នូនេះ។

image

ស្មាតហ្វូនមួយទៀតដែលបង្ហាញខ្លួននៅលើបញ្ជីនេះគឺមានស្មាតហ្វូន  iQOO 3 ដែលនឹងបង្ហាញខ្លួននៅចុងខែមីនាឆ្នាំ 2022 នេះ៕

image