ព័ត៌មាន

បែកធ្លាយរូបភាពថ្មីរបស់ថេប្លេត Samsung Galaxy Tab S8

ក្រុមហ៊ុន Samsung បានបញ្ចេញនូវថេប្លេត Galaxy Tab S7 series Android​ចំនួន 3 ម៉ូឌែល ហើយនៅក្នុងឆ្នាំ 2022 នេះ ក្រុមហ៊ុននេះនឹងបញ្ចេញនូវ Tab S8 Ultra ដែលមានអេក្រង់ 14.6-inch AMOLED ។ នៅក្នុងការទម្លាយចេញពី OnLeaks និង Zouton ពេលនេះក៏ទម្លាយនូវថេប្លេត 11-inch Galaxy Tab S8 ពណ៌ទឹកប្រាក់ផងដែរ។

image

ថេប្លេត Tab S8 នេះមានគែម Bezel ស្តើងដូចទៅនឹងម៉ូឌែលជំនាន់មុននេះផងដែរ ហើយវាមានអេក្រង់ទំហំ 11-inch 120 Hz LCD ។ វាមានកាមេរ៉ាខាងក្រោយភ្លោះទំហំ 13MP និង 5MP ។ ថេប្លេតនេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើប៊ូតុង Power ។ ថេប្លេតនេះមានបន្ទះឈីប SD 899 ។

image

ក្រុមហ៊ុន Samsung ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវថេប្លេត Galaxy Tab S8 series នៅក្នុងខែមករា ឬខែកុម្ភៈ ឆ្នាំ 2022 នេះហើយតម្លៃរបស់វាគឺប្រហែលជា $840 ៕