ព័ត៌មាន

ក្រុមហេគឃ័រវាយប្រហារទៅលើអ្នកប្រើប្រាស់នៅហុងកុងតាមរយៈចន្លោះប្រហោង 0-Day នៅក្នុងប្រព័ន្ធប្រតិបត្តិការ macOS

ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Google រកឃើញនូវចន្លោះប្រហោង 0-Day នៅលើប្រព័ន្ធប្រតិបត្តិការ​ macOS ហើយក្រុមហេគឃ័រមានគោលដៅវាយប្រហារទៅលើអ្នកប្រើប្រាស់នៅក្នុងហុងកុង។ តាមរយៈចន្លោះប្រហោងសុវត្ថិភាពនេះ ក្រុមហេគឃ័រអាចចែកចាយមេរោគ​ Backdoor ដើម្បីគ្រប់គ្រងទៅលើម៉ាស៊ីនដែលរងគ្រោះបាន។

image

អ្នកស្រាវជ្រាវ Erye Hernandez នៃក្រុម Threat Analysis Group (TAG) របស់ក្រុមហ៊ុន Google និយាយថា “ផ្អែកនៅលើការស្រាវជ្រាវរបស់យើង យើងជឿជាក់ថា ក្រុមហេគឃ័រអាចចូលទៅក្នុងម៉ាស៊ីនរបស់ជនរងគ្រោះបានតាមរយៈចន្លោះប្រហោងនៅក្នុង macOS ។” ចន្លោះប្រហោងនេះគឺមានលេខកូដ CVE-2021-30869 ។ ក្រុមហ៊ុន Apple ក៏ដោះស្រាយទៅលើបញ្ហានេះនៅថ្ងៃទី 23 ខែកញ្ញាផងដែរ។

image

គួរបញ្ជាក់ផងដែរថា ការវាយប្រហារកូដពីចម្ងាយកើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ 2021 នេះនៅក្នុង WebKit ហើយវាមានលេខកូដ  CVE-2021-1789 និងក្រោយមកវាមានការវាយប្រហារនៅក្នុង  Safari sandbox ដែលមានលេខកូដ CVE-2021-30869 ។ តាមរយៈការចែកចាយមេរោគ malware ថ្មីនេះ ហេគឃ័រមានសមត្ថភាពក្នុងការថតសំឡេង និង keystrokes ការថតអេក្រង់ ការដោតឡូត និងអាប់ឡូត Files មេរោគ និងប្រតិបត្តិពាក្យបញ្ជាពីចម្ងាយផងដែរ៕