ព័ត៌មាន

Xiaomi Smart Door Lock 1S សោរចាក់ទ្វារឆ្លាតវៃ សក្តិសមបំផុតក្នុងការការពារសុវត្ថិភាពគេហដ្ឋាន

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែប្រកាសបង្ហាញនូវសោរចាក់ទ្វារឆ្លាតវៃថ្មីដែលមានឈ្មោះហៅថា Xiaomi Smart Door Lock 1S ដែលជាជំនាន់ថ្មីនៃសោរទ្វារ Xiaomi Smart Door Lock ។​សោរទ្វារថ្មីនេះមានតម្លៃ 1299 yuan (~$203) ហើយវាអាចរកទិញបាននៅលើវេបសាយ Jingdong (JD.com) ។ សោរទ្វារឆ្លាតវៃ Xiaomi Smart Door Lock 1S នេះទ្រទ្រង់នូវ MIJIA app និង Apple Home Kit ។

image

វាក៏មានភ្ជាប់ជាមួយនឹង 3D semiconductor fingerprint ដែលអនុញ្ញាតអោយអ្នកអាចធ្វើការស្កេនដោះសោរចូលផ្ទះបានយ៉ាងងាយស្រួល។ វាក៏មានភ្ជាប់ជាមួយនឹង PB fingerprint detection algorithm ដែលការពារទៅលើការក្លែងបន្លំស្នាមម្រាមដៃផងដែរ។ វាពិតជាមានសុវត្ថិភាពខ្លាំងក្នុងការប្រើប្រាស់មែនទែន។ សោរឆ្លាតវៃនេះទ្រទ្រង់នូវ NFC Unlock ដែលអាចប្រើប្រាស់បញ្ជាបានតាមរយៈ Mi Band 6 NFC version, Xiaomi Mi 11 series, Redmi K40 series, Xiaomi watches និងឧបករណ៍ NFC ជាច្រើនទៀត៕

image