ព័ត៌មាន

Xiaomi Soundbar 3.1ch 430W ឧបករណ៍បំពងសំឡេងរូបរាងទាក់ទាញ សមត្ថភាពខ្លាំងក្លា

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែប្រកាសបង្ហាញនូវឧបករណ៍ Soundbar ថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា  Xiaomi Soundbar 3.1ch ដែលបំពាក់នូវមុខងារដ៏ពិសេសៗជាច្រើន។ សម្រាប់ Soundbar ថ្មីនេះគឺភ្ជាប់ជាមួយនឹង  one-touch NFC និង Smart LED ផងដែរ។ វាក៏មានភ្ជាប់ជាមួយនឹង Connection Toggles, Power Button និង Volume Key ផងដែរ។  

image

Xiaomi Soundbar 3.1ch នេះភ្ជាប់ជាមួយនឹង  Dolby audio និង  DTS Virtual X sound ថែមទៀត។ វាមានភ្ជាប់ជាមួយនឹងកម្លាំង subwoofer 430W ដែលពិតជាខ្លាំង និងពិរោះបំផុតក្នុងការប្រើប្រាស់។​ Xiaomi Soundbar 3.1ch នេះក៏មានភ្ជាប់ជាមួយនឹង HDMI, AUX និង Ports ជាច្រើនទៀត៕

image