ព័ត៌មាន

សម្បកទូរស័ព្ទរបស់ស្មាតហ្វូន Xiaomi 12 Pro បង្ហាញអំពីការឌីស្សាញផ្នែកខាងក្រោយ!

ថ្មីៗនេះ វាមានការបែកធ្លាយរូបភាពជាច្រើននៃការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូន Xiaomi 12 Pro ។ រូបភាពជាច្រើននេះបង្ហាញនូវរន្ធប្រហោងចំនួន 5 ដែលក្នុងនោះមានកាមេរ៉ា 3 គ្រាប់ រន្ធសម្រាប់ LED Flash និងរន្ធមួយទៀតសម្រាប់ sensor ។

image

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ រូបភាពនេះហាក់ដូចជាខុសប្លែកពីសម្បកទូរស័ព្ទដែលបែកធ្លាយមុនៗដែលមានរន្ធប្រហោងត្រឹមតែ 4 ប៉ុណ្ណោះ ហើយវាមិនមានរន្ធសម្រាប់ LED Flash នោះទេ។ រូបភាពនេះបង្ហាញថា នៅគែមខាងស្តាំគឺមានប៊ូតុង Power និង Volume ៕

image