ព័ត៌មាន

boAt Rockerz 205 Pro កាសស្តាប់ឥតខ្សែជំនាន់ថ្មីប្រើប្រាស់បានដល់ទៅ 30 ម៉ោង

ក្រុមហ៊ុន boat ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ឥតខ្សែ  Rockerz 255 Pro+ ដែលអាចប្រើប្រាស់បាន​40 ម៉ោង និងកាសស្តាប់  Rockerz 333 ដែលមានរូបរាងទាក់ទាញបំផុត។ ថ្មីៗនេះ ក្រុមហ៊ុននេះបានប្រកាសបង្ហាញនូវកាសស្តាប់ថ្មីដែលមានឈ្មោះហៅថា boAt Rockerz 205 Pro ដែលបំពាក់នូវ 10mm drivers ថែមទៀត។ កាសស្តាប់នេះមានបច្ចេកវិទ្យា ENx technology និងបច្ចេកវិទ្យា noise cancellation ថែមទៀត។

 image

កាសស្តាប់នេះក៏មាន 65ms low latency beast mode នៅក្នុងការលេងហ្គេមផងដែរ។ វាក៏ទ្រទ្រង់នូវ Bluetooth 5.2 ហើយអ្នកប្រើប្រាស់អាចភ្ជាប់ទៅកាន់ឧបករណ៍ 2 នៅក្នុងពេលតែមួយថែមទៀត។ កាស Rockerz 205 Pro នេះក៏មានភ្ជាប់ជាមួយនឹង control ក្នុងការគ្រប់គ្រងទៅលើសំឡេង និង Single Press Voice Assistant ផងដែរ។ កាសស្តាប់នេះទ្រទ្រង់នូវ IPX5 សម្រាប់ការពារទឹកផងដែរ។ វាមានថាមពលថ្មទំហំ 200mAh ដែលអាចប្រើប្រាស់បាន 30 ម៉ោង។ សម្រាប់ការសាកថ្មពេញគឺមានរយៈពេល 50 នាទី៕

image