ព័ត៌មាន

NoiseFit Evolve 2 ស្មាតវ៉ចថ្មីបំពាក់នូវមុខងារវាស់កម្រិតអុកស៊ីសែន និងអេក្រង់ AMOLED

ស្មាតវ៉ច NoiseFit Evolve 2 បានប្រកាសបង្ហាញខ្លួនជាផ្លូវការជាមួយនឹងមុខងារកាន់តែសម្បូរបែប និងតម្លៃសមរម្យបំផុត។ NoiseFit Evolve 2 នេះគឺជាជំនាន់ថ្មីរបស់ស្មាតវ៉ច NoiseFit Evolve ដែលបង្ហាញខ្លួនកាលពីដើមឆ្នាំនេះ។ នាឡិកានេះមានអេក្រង់ទំហំ 1.2-inch AMOLED និងទម្ងន់ស្រាលក្នុងការប្រើប្រាស់បើធៀបជាមួយនឹងស្មាតវ៉ចជំនាន់មុននេះ។

image

Evolve 2 នេះទ្រទ្រង់នូវ Bluetooth 5.0 connectivity ហើយវាអាចប្រើប្រាស់បានជាមួយនឹង​ Android 4.4 ឬខ្ពស់ជាងនេះ និង iOS 9.0 ឬខ្ពស់ជាងនេះ។ ស្មាតវ៉ច Evolve 2 នេះមានមុខងារក្នុងការវាស់ទៅលើ Sp02 24 ម៉ោងដើម្បីតាមដានទៅលើកម្រិតស្ត្រេស និងការគេងផងដែរ។ ស្មាតវ៉ចនេះទ្រទ្រង់នូវមុខងារ 3ATM សម្រាប់ការពារការជ្រាបទឹក មុខងារ 12 sports modes ថាមពលថ្មប្រើប្រាស់បាន 7 ថ្ងៃ និងបច្ចេកវិទ្យាសាកថ្មលឿនថែមទៀត។ ស្មាតវ៉ច NoiseFit Evolve 2 នេះមានពណ៌ cloud gray, charcoal black និង rose pink ៕

image