ព័ត៌មាន

Nokia T20 Education Edition ថេប្លេតថ្មីសម្រាប់ការសិក្សាជាមួយអេក្រង់ 2K, 4GB RAM និងថ្មទំហំ 8,200mAh

មុននេះ ក្រុមហ៊ុន HMD Global ទើបតែប្រកាសបង្ហាញនូវថេប្លេត Nokia T20 នៅក្នុងទីផ្សារជាច្រើន ហើយថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វាំងឡង់នេះក៏ប្រកាសបង្ហាញនូវថេប្លេតថ្មីដែលមានឈ្មោះហៅថា​ Nokia T20 Education Edition ។ ថេប្លេត Nokia T20 Education Edition នេះមានអេក្រង់ 10.4-inch 2K ជាមួយនឹងកម្រិតភាពច្បាស់ 1200 x 2000 pixels និងឆ្លងកាត់នូវវិញ្ញាបនបត្រ SGS របស់ស្វីសក្នុងការកាត់បន្ថយទៅលើកម្រិតពន្លឺពណ៌ខៀវថែមទៀត។ ថេប្លេតនេះប្រើប្រាស់នូវបន្ទះឈីប Unisoc T610 processor ។

image

វាមានរ៉េមទំហំ 4GB RAM និងម៉េមូរីទំហំ 64GB ហើយវាក៏មានរន្ធ microSD card slot សម្រាប់បន្ថែមម៉េមូរីថែមទៀត។ Nokia T20 Education Edition នេះគឺកម្មវិធីសម្រាប់ការសិក្សនៅកម្រិតថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ ក្រុមហ៊ុននេះនិយាយថា ថេប្លេតនេះគឺទ្រទ្រង់នូវមុខងារជាច្រើនដូចជាការអានសៀវភៅ ការបកប្រែភាសាជាដើម។ ថេប្លេតនេះមិនអនុញ្ញាតអោយដោនឡូតហ្គេមនោះទេ។ វាមានថាមពលថ្មទំហំ 8,200mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 15W PD fast charging និងឆ្នាំងសាក 10W charger ផងដែរ៕

image