ព័ត៌មាន

AVATR E11 រថយន្តអគ្គិសនីថ្មីសាកថ្មម្តងធ្វើដំណើរបាន 700 គីឡូម៉ែត្រ

ថ្មីៗនេះ វាមានក្រុមហ៊ុនផលិតរថយន្តថ្មីមួយរបស់ចិនដែលមានឈ្មោះហៅថា AVATR ដែលជាការចូលរួមរបស់ក្រុមហ៊ុន Huawei, CATL និង ​Changen Automobile ។ ក្រុមហ៊ុននេះបានប្រកាសជាផ្លូវការនូវរថយន្ត High-end ប្រណិតរបស់ខ្លួនដែលមានឈ្មោះហៅថា AVATR E11 ។  

image

E11 គឺជាប្រភេទរថយន្ត SUV Coupe ដែលមានរូបរាងស្ព័រ ហើយវាប្រវែង 4.8 ម៉ែត្រ។ E11 អាចធ្វើដំណើរបានដល់ទៅ 700 គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងអាចចាប់ផ្តើមម៉ាស៊ីនពី  0-100kmph នៅក្នុងពេលមិនដល់ 4 វិនាទីនោះទេ។ រថយន្ត E11 នេះអាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 ឆ្នាំ 2022 នេះ៕

image