ព័ត៌មាន

Helmetphone BH51M Neo Smart Helmet មួកសុវត្ថិភាពឆ្លាតវៃបំពាក់ Harmony OS, Bluetooth និងភ្លើង LED

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែប្រកាសបង្ហាញនូវផលិតថ្មីមួយរបស់ខ្លួននៅក្នុងទីផ្សាររបស់ចិន។ នេះគឺជាមួកសុវត្ថិភាពឆ្លាតវៃដែលប្រើប្រាស់នូវ Bluetooth សម្រាប់ការខល ការបញ្ជាដោយសំឡេង និងជាច្រើនទៀត។ មួកឆ្លាតវៃនេះមានឈ្មោះហៅថា Helmetphone BH51M Neo Smart Helmet ហើយវាមាន 2 ពណ៌គឺពណ៌ខ្មៅ និងពណ៌ប្រផេះហើយវាប្រើប្រាស់សម្រាប់ការជិះក្តារស្គី ការជិះស្គីរអិល កង់អគ្គិសនី និងការជិះកង់ហាត់ប្រាណជាដើម។

image

មួកនេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Harmony OS ដែលទ្រទ្រង់នូវ Bluetooth Voice Calling ហើយវាក៏មានភ្លើង​LED ដែលភ្លឺនៅផ្នែកខាងក្រោយ និងផ្នែកខាងមុខផងដែរដើម្បីជាសញ្ញានៅពេលដែលធ្វើដំណើរនៅលើដងផ្លូវ៕

image