ព័ត៌មាន

Xpeng G9 SUV រថយន្តអគ្គិសនីដ៏អស្ចារ្យសាកថ្ម 5 នាទីធ្វើដំណើរបាន 200 គីឡូម៉ែត្រ

ថ្មីៗនេះ ក្រុមហ៊ុន Xpeng Motors ទើបតែប្រកាសបង្ហាញនូវរថយន្តអគ្គិសនីឆ្លាតវៃរបស់ខ្លួនដែលមានឈ្មោះថា G9 Flagship Smart SUV ។​ក្រុមហ៊ុននេះបានទម្លាយនូវរូបភាពថ្មីរបស់រថយន្តអគ្គិសនីនេះកាលពីដើមខែនេះ ហើយពេលនេះរថយន្តបានបង្ហាញខ្លួនជាផ្លូវការជាមួយនឹងបច្ចេកវិទ្យា XPILOT 4.0 ADAS (Advanced Driver Assistance System) ។ រថយន្ត G9 SUV នេះក៏បង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Auto Guangzhou 2021 ផងដែរ។ XPILOT 4.0 គឺជាប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិសម្រាប់រថយន្តអគ្គិសនី។

 image

G9 flagship smart SUV នេះបំពាក់នូវ LiDAR sensor ចំនួន 2 គ្រាប់នៅចំភ្លើងចង្កៀងខាងមុខដែលអាចដំនើរការបានយ៉ាងល្អមែនទែនជាមួយនឹងបច្ចេកវិទ្យាដែលមិនត្រូវការអ្នកបើកបរនេះ។ រថយន្តនេះអាចធ្វើការអាប់ដេតទៅលើ  FOTA (firmware over the air) នៅក្នុងពេលតែ 30 នាទីប៉ុណ្ណោះ។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ វាមានប្រព័ន្ធ  XPower 3.0 powertrain system ដែលសាកថ្មត្រឹមតែ 5 នាទីគឺធ្វើដំណើរបានចម្ងាយដល់ទៅ 200 គីឡូម៉ែត្រថែមទៀត។ រថយន្តនេះនឹងដាក់លក់នៅក្នុងត្រីមាសទី 3 ឆ្នាំ 2022 នេះ៕

image