ព័ត៌មាន

ក្រុមហេគឃ័រមានគោលដៅវាយប្រហារធនាគារ Monzo របស់ចក្រភពអង់គ្លេសតាមរយៈយុទ្ធនាការ Phishing

យុទ្ធនាការ phishing ថ្មីមួយត្រូវរកឃើញថាមានគោលដៅក្នុងការវាយប្រហារទៅលើប្រព័ន្ធ banking platform ធនាគារមួយរបស់ចក្រភពអង់គ្លេសដែលមានឈ្មោះថា Monzo ។ នៅក្នុងយុទ្ធនាការ  phishing នេះគឺមានគោលដៅក្នុងការលួចយកនូវគណនីអ្នកប្រើប្រាស់ Monzo ។ នៅក្នុងយុទ្ធនាការនេះ ហេគឃ័របានផ្ញើរនូវ Link ដើម្បីអោយអ្នកប្រើប្រាស់ចុច Click នៅលើ link ដើម្បីធ្វើការផ្ទៀងផ្ទាត់ទៅលើគណនីនេះ។

image

នៅក្នុងការវាយប្រហារ phishing នេះ ហេគឃ័រអាចលួចយកនូវព័ត៌មានគណនី Monzo បានដូចជា login, លេខទូរស័ព្ទ ឈ្មោះអ្នកប្រើប្រាស់ និង PIN ។ គួរបញ្ជាក់ផងដែរថា ប្រសិនបើអ្នកប្រើប្រាស់ប្រើនូវ 2FA នោះ អ្នកវាយប្រហារអាចផ្ញើនូវ SMS ដើម្បីអាចលួចយកនូវ OTP ឬប្រើប្រាស់នូវវិធីសាស្រ្ត  social engineering ។

image

ចាប់តាំងពីយុទ្ធនាការ phishing នេះគឺមានសកម្មភាពយ៉ាងសកម្មនោះ អ្នកប្រើប្រាស់កម្មវិធី Monzo គួរតែមានការប្រុងប្រយ័ត្ន។ អ្នកប្រើប្រាស់ត្រូវតែចងចាំថា នៅលើ platform នេះមិនមានប្រើប្រាស់នូវសារ SMS នោះទេ។ ដូចនេះ ប្រសិនបើអ្នកទទួលបាននូវសារ SMS ក្នុងការផ្ទៀងផ្ទាត់នោះ អ្នកមិនត្រូវប្រាប់អ្នកណា ឬបំពេញព័ត៌មានអ្វីនៅលើ link ដែលអ្នកមិនស្គាល់នោះទេ៕