ព័ត៌មាន

Sony SRS-RA5000 Bluetooth Speaker ឧបករណ៍បំពងសំឡេងជំនាន់ថ្មីដ៏អស្ចារ្យ

ក្រុមហ៊ុនបច្ចេកវិទ្យា Sony ទើបតែប្រកាសបង្ហាញនូវ Speakers ថ្មីចំនួន 2 ម៉ូឌែលនោះគឺ SRS-RA5000 និង Sony SRS-RA5000 ដែលជាប្រភេទ Bluetooth Speaker ដ៏ខ្លាំងក្លា។ សម្រាប់ Sony SRS-RA5000 នេះមានរូបរាងដូចទៅនឹងម៉ាស៊ីនកោរពុកមាត់ដែលមានមុខឡាមចំនួន 3 ។ ក្រុមហ៊ុន Sony និយាយថា SRS-RA5000 គឺមានការជម្រុញឌីស្សាញចេញពីប្រព័ន្ធ home theater system ដែលមានចំនួន Speakers សរុបចំនួន 7 គ្រាប់។

 image

វាក៏មានភ្ជាប់ជាមួយនឹង 6.1-channel surround sound effect ផងដែរ។ បន្ថែមពីនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា S-Master HX digital amplifier technology រួមជាមួយនឹង DSEE HX digital sound enhancement engine ដែលធ្វើអោយសំឡេងលឺច្បាស់មិនធម្មតានោះទេ។ វាក៏មាន 3.5mm wired connection, Bluetooth connection និង QPlay សម្រាប់ចាក់តន្រ្តីនៅក្នុង Wi-Fi mode ថែមទៀត៕

image