ព័ត៌មាន

ASUS ROG Fusion II 500 & Fusion II 300 កាសស្តាប់ជំនាន់ថ្មីបំពាក់នូវបច្ចេកវិទ្យា AI ឆ្លាតវៃក្នុងការប្រើប្រាស់

ក្រុមហ៊ុនផ្គត់ផ្គង់នូវ gaming accessories ដ៏ល្បីល្បាញ ASUS ទើបតែប្រកាសបង្ហាញនូវផលិតផលថ្មីរបស់ខ្លួននៅក្នុងផ្នែកហ្គេមនេះនោះគឺកាសស្តាប់ ROG Fusion II 500 និង Fusion II 300 ។ កាសស្តាប់ទាំង 2 នេះមានបំពាក់នូវបច្ចេកវិទ្យា ESS 9280 Quad DAC និង AI Beamforming microphones ដែលមានបច្ចេកវិទ្យាកាត់បន្ថយសំឡេងរំខាន (AI Noise Canceling) ផងដែរ។

 image

កាសស្តាប់ទាំងពីរនេះមានបំពាក់នូវ 50mm ASUS Essence drivers ជាមួយនឹង virtual 7.1 surround sound ដែលផ្តល់នូវសំឡេងច្បាស់ក្នុងការប្រើប្រាស់។ កាសស្តាប់ ASUS ROG Fusion II ថ្មីទាំង 2 ម៉ូឌែលនេះមានភ្ជាប់ជាមួយនឹង USB-C និង USB-A connectivity ហើយវាក៏មាន 3.5mm jack រួមជាមួយនឹង Game Chat volume control ផងដែរ៕

image