ព័ត៌មាន

Dell UltraSharp 4K IPS ម៉ូនីទ័រជំនាន់ថ្មីដែលមានកម្រិត contrast ratio 2000:1

ក្រុមហ៊ុនកុំព្យូទ័រអាមេរិក Dell ទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រស៊េរីថ្មីដែលមានបច្ចេកវិទ្យា “IPS Black” ដំបូងបំផុត។ បច្ចេកវិទ្យានេះក៏ត្រូវបានទម្លាយដោយក្រុមហ៊ុន LG ផងដែរនៅក្នុងព្រឹត្តិការណ៍ CES 2022 ហើយវាមានកម្រិត 2x contrast ratio ។​ ជាធម្មតាអេក្រង់ IPS គឺមានកម្រិត contrast ratio 1000:1 ប៉ុន្តែសម្រាប់ម៉ូនីទ័រថ្មីនេះគឺមានកម្រិត  contrast ratio ដល់ទៅ 2000:1 ។

 image

Dell UltraSharp U2723QE និង  UltraSharp U3223QE បំពាក់នូវអេក្រង់ 4K ដែលមានទំហំ 27-inch និង  32-inch ។ ម៉ូនីទ័រនេះមានកម្រិតភាពច្បាស់ 3840 x 2160 pixels និងកម្រិតពន្លឺ 400 nits ។ វាមាន 100% sRGB color gamuts និង 98%DCI-P3 color gamut ។ ម៉ូនីទ័រនេះក៏ទ្រទ្រង់ទៅលើ VESA DisplayHDR 400 ផងដែរ។ ម៉ូនីទ័រនេះមានភ្ជាប់ជាមួយនឹងមុខងារជាច្រើនដូចជា HDMI, DisplayPort, 3x USB 3.2 Gen2 និង 2x USB-C ports ។ វាក៏មាន  Ethernet port និង 3.5mm audio port ផងដែរ៕