ព័ត៌មាន

Redmi K50 Gaming Mercedes AMG Petronas Edition ស្មាតហ្វូនលេងហ្គេមជំនាន់ថ្មីដ៏ទំនើបទាន់សម័យ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Redmi ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ Redmi K50 Gaming Edition ជំនាន់ថ្មីដែលមានឈ្មោះហៅថា Mercedes AMG Petronas edition ។ ស្មាតហ្វូន K50 Gaming Mercedes AMG Petronas edition នេះគឺមានពណ៌ស្រដៀងគ្នាទៅនឹងរថយន្ត Mercedes F1 ហើយវាមានឆ្នូត RGB យ៉ាងទាក់ទាញផងដែរ។ ស្មាតហ្វូន Redmi K50 Gaming Edition នេះមានវិមាត្រ 162 x 76.8 x 8.45mm និងទម្ងន់ 210 g ។

 image

ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.67-inch OLED QHD+ ដែលមានកម្រិត refresh rate ខ្ពស់ផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 16-megapixel ហើយវាមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 64-megapixel + 13-megapixel + 2-megapixel ។ ស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 1 ថាមពលថ្មទំហំ 4,700mAh និងបច្ចេកវិទ្យា 120W fast charging ។ វាក៏ទ្រទ្រង់នូវ ultrawide-band , x-axis linear motor និង JBL dual speakers ថែមទៀត៕

image