ព័ត៌មាន

អស្ចារ្យណាស់! TECNO នាំយកបច្ចេកវិទ្យាថ្មីអស្ចារ្យអាចបង្កើនទំហំ RAM របស់ស្មាតហ្វូន TECNO POVA NEO ពី 4GB ទៅ 7GB ដោយរក្សាតំលៃពិសេសដដែលត្រឹមតែ ១៤៩ដុល្លារតែប៉ុណ្ណោះ!

ក្រុមហ៊ុន TECNO ដែលជាប្រេនស្មាតហ្វូនកំពុងឡើងកូដ និងជាម៉ាកស្មាតហ្វូនលំដាប់ពិភពលោកដ៏ល្បីល្បាញជំនាន់ថ្មី បានរកឃើញ​​ និងប្រកាសចេញនូវបច្ចេកវិទ្យាថ្មីអស្ចារ្យ​បំផុតគឺ Memory Fusion ដែលអាចបង្កើនទំហំ RAM ស្មាតហ្វូនរបស់ខ្លួនអោយមានទំហំកាន់តែធំ និងថាមពលខ្លាំងជាងមុនរហូតជិតដល់គុណនឹង២ដងឯណោះ! អ្វីដែលជាដំណឹងល្អនោះ ស្មាតហ្វូន TECNO POVA NEO ដែលកំពុងពេញនិយមដាក់លក់លើទីផ្សារកម្ពុជាយើងក៏នឹងមានបំពាក់នូវបច្ចេកវិទ្យាដ៏អស្ចារ្យនេះផងដែរ!

image 

បច្ចេកវិទ្យាបង្កើន RAM (Memory Fusion Technology) ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ប្រើ​អង្គ​ចងចាំ​ (ROM) ដែល​មិន​បាន​ប្រើ ហើយ​បញ្ជូន​ពួកវា​សម្រាប់​ប្រតិបត្តិការ RAM។ ជាឧទាហរណ៍ជាមួយនឹង Memory Fusion ស្មាតហ្វូនធម្មតាដែលមាន RAM&ROM 4GB + 64GB អាចត្រូវបានបង្កើន RAM ឲ្យកាន់តែធំរហូតដល់ 7GB + 64GB (អ្នកក៏អាចជ្រើសរើស RAM ដែលអាចបង្កើនពី 1 GB ទៅ 3GBបានផងដែរ) ។ តាមរយៈការបែងចែកទំហំផ្ទុកបន្ថែមទៅ RAM បច្ចេកវិទ្យា Memory Fusion Technology បង្កើនសមត្ថភាពធ្វើការងារច្រើនរបស់ស្មាតហ្វូន អនុញ្ញាតឱ្យមានការឆ្លាស់កម្មវិធីដែលកំពុងដំណើរការក្នុងពេលដំណាលគ្នា និង ធ្វើឱ្យប្រព័ន្ធប្រត្តិបត្តិការស្មាតហ្វូនមានស្ថេរភាពសម្រាប់ដំណើរការប្រកបដោយរលូន និងថាមពលថ្មបានយូរ។

image

ជាមួយនឹងបច្ចេកវិទ្យា Memory Fusion អ្នកប្រើប្រាស់របស់ TECNO អាចរីករាយជាមួយនឹងសមត្ថភាពពេញលេញបំផុត សម្រាប់បទពិសោធន៍ស្មាតហ្វូនកាន់តែប្រសើរ។

 image

បើប្រៀបធៀបទៅនឹងទូរសព្ទដែលមិនមានបច្ចេកវិទ្យាបង្កើន RAM (Memory Fusion) ស្មាតហ្វូន TECNO ដែលបានបំពាក់ដោយបច្ចេកវិទ្យានេះ ដែលធ្វើឱ្យមាន ការកើនឡើងនៃកម្មវិធីដែលកំពុងដំណើរការក្នុងពេលតែមួយ ដំណើរការបិទបើកទូរសព្ទដែលមានប្រសិទ្ធភាពជាងមុន និងការបើកលឿនជាងមុនសម្រាប់កម្មវិធីដែលប្រើញឹកញាប់ និងកម្មវិធីដែលទើបបានប្រើប្រាស់រួច។

 image

បច្ចេកវិទ្យាបង្កើន RAM (Memory Fusion Technology) គឺមានសម្រាប់ស្មាតហ្វូន POVA NEO ចាប់ពីពេល​នេះទៅដោយការធ្វើការអាប់ដេតទៅ Hios Version ជំនាន់ចុងក្រោយ។ ក្រោយទទួលបានបច្ចេកវិទ្យា​នេះហើយ​ស្មាតហ្វូន TECNO POVA NEO​បានក្លាយជាស្មាតហ្វូនដំបូងគេបង្អស់នៅកម្ពុជាដែលមាន​RAM ទំហំធំ​បំផុត​ក្នុង​ខ្ទង់តំលៃត្រឹមតែ​១៤៩ដុល្លារតែប៉ុណ្ណោះ! បើចង់ជ្រាបច្បាស់ពីបច្ចេកវិទ្យាដ៏អស្ចារ្យនេះសូមទស្សនាវីដេអូខាងក្រោមនេះ៖

 

ទិញឥឡូវនេះទាន់មាន កម្មវិធី ទិញឈ្នះ! ទិញឈ្នះ!​ ពីPOVA NEO

TECNO MOBILE ប្រចាំប្រទេសកម្ពុជា បានរៀបកម្មវិធីផ្តល់ជូនរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ចាប់ពីថ្ងៃទី ០១ ដល់​រហូតដល់ថ្ងៃទី ៨ ខែមិនា​ ឆ្នាំ២០២២នេះដើម្បីលើកទឹកចិត្តដល់អ្នកគាំទ្រស្មាតហ្វូនរបស់​ TECNO ជាពិសេសម៉ូឌែល POVA NEO នេះតែម្តង។​ ងាយស្រួលណាស់!​ រាល់ការជាវស្មាតហ្វូន Tecno Pova Neo​ ដែលមានតំលៃពិសេសបំផុតត្រឹមតែ 149$តែប៉ុណ្ណោះ នោះលោកអ្នកនឹងមានឳកាសឈ្នះ រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា ស្មាតហ្វូន POVA NEO, Smart TV​ LG 43 អ៊ីញ កង្ហាត្រជាក់ ម៉ាស៊ីនកិនផ្លែឈើ និង កំសៀវអគ្គីសនីជាច្រើនគ្រឿងថែមទៀតផង។ សម្រាប់ព័ត៌មានម្អិតនៃការចូលរួមសូមចូលទៅកាន់ហ្វេសប៊ុកផេក  TECNO MOBILE (KH) https://www.facebook.com/TECNOMobileCambodia ។ សូមប្រញ៉ាប់រួសរាន់ឡើងកុំអោយកម្មវីធីពិសេសនេះកន្លងហួសណា!

 image

ក្រុមហ៊ុន TECNO MOBILE ប្រចាំប្រទេសកម្ពុជាសន្យាថា និងខិតខំបន្តទៀតនាំមកនូវ ស្មាតហ្វូនដែលមានសមត្ថភាពកាន់តែខ្លាំង និងតម្លៃដ៏សមរម្យជាងគេបំផុតមកកាន់ទីផ្សារកម្ពុជាបន្ថែមទៀត។