ព័ត៌មាន

Xiaomi MIJIA 630L Refrigerator Ice crystal version ទូរទឹកកកជំនាន់ថ្មីប្រើប្រាស់កញ្ចក់ថ្លាដ៏ទាក់ទាញ

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែប្រកាសបង្ហាញនូវទូរទឹកកកថ្មីដ៏ប្រណិតបំផុតស្ថិតនៅក្រោមឈ្មោះ MIJIA ដែលមានឈ្មោះហៅថា MIJIA 630L Refrigerator Ice crystal version ដែលមានកម្រិតផ្ទុកទំហំដល់ទៅ 630L ជាមួយនឹងថតចំនួន 6 ។ MIJIA 630L Refrigerator Ice crystal version ប្រើប្រាស់នូវកញ្ចក់ថ្លាដែលមើលទៅដូចជាដុំទឹកកកគ្រីស្តាល់ដ៏ទាក់ទាញ។

image

ទូរទឹកកកMIJIA 630L នេះមានទ្វារ 2 និង Embraco inverter compressor ដែលធានាជូនរយៈពេល 10 ឆ្នាំ និងបច្ចេកវិទ្យា noise reduction technology ដែលមានសំឡេងត្រឹមតែ  36dB ប៉ុណ្ណោះ។ បន្ថែមពីនេះទៀតនោះ ទូរទឹកកកនេះក៏មានកម្រិតខ្យល់  360-degree air-cooling cycle ហើយវាក៏មានភ្ជាប់ជាមួយនឹង  UV sterilization module សម្រាប់កំចាត់ក្លិនបានយ៉ាងល្អថែមទៀត៕