Trellix គឺក្រុមហ៊ុនថ្មីដែលបញ្ចូលគ្នារវាងក្រុមហ៊ុន McAfee Enterprise និង FireEye

ក្នុងឆ្នាំ 2021 ក្រុមហ៊ុន Symphony Technology Group (STG) បានទិញយកក្រុមហ៊ុន McAfee Enterprise នៅក្នុងតម្លៃ 4 ពាន់លានដុល្លារអាមេរិកនៅក្នុងខែមីនា ហើយនៅក្នុងខែមិថុនា ក្រុមហ៊ុននេះបានទិញយកក្រុមហ៊ុន FireEyeមួយទៀតដេលមានតម្លៃ 1.2 ពាន់លានដុល្លារអាមេរិក។ ក្រោយមក វាក៏មានការបញ្ចូលគ្នាតែមួយនៃក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតទាំងពីរនេះនៅក្នុងខែតុលា ហើយវាក៏មានឈ្មោះថ្មីផងដែរ។

image

ក្រុមហ៊ុន  STG និយាយថា ក្រុមហ៊ុន Trellix នឹងផ្តោតទៅលើការរុករកនៃការគំរាមកំហែង និងការឆ្លើយតបដោយប្រើប្រាស់នូវ machine learning និង automation។ ក្រុមហ៊ុន Trellix នឹងអភិវឌ្ឍទៅលើបច្ចេកវិទ្យាសុវត្ថិភាព (security technology) ដែលរៀន និងសម្របខ្លួនដើម្បីការពារទៅលើប្រតិបត្តិការជាច្រើនចេញពីក្រុមហេគឃ័រផងដែរ។

មិនមែនគ្រប់ផលិតផលទាំងអស់របស់ McAfee Enterprise គឺមាននៅក្នុង Trellix នោះទេ។ វាមានផលិតផលមួយចំនួនដែលនៅដោយឡែកនោះគឺ  cloud access security broker, secure web gateway និង  zero trust network access។ ក្រុមហ៊ុន Trellixនិយាយថា ខ្លួនមានអតិថិជនសរុបចំនួន 40,000 នាក់ និងបុគ្គលិក 5,000 នាក់ និងប្រាក់ចំនេញជាង 2 ពាន់លានដុល្លារអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *