ព័ត៌មាន

Apple iPad Air ថេប្លេតជំនាន់ទី 5 ថ្មីបំពាក់នូវ M1 Chip និងបច្ចេកវិទ្យា 5G

នៅក្នុងព្រឹត្តិការណ៍  “Peek Performance” ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានប្រកាសបង្ហាញនូវ Apple iPad Air ជំនាន់ទី 5 របស់ខ្លួនដែលមានការឌីស្សាញរូបរាងដូចទៅនឹងថេប្លេតជំនាន់មុនផងដេរ ប៉ុន្តែវាទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ។ ថេប្លេតនេះមានអេក្រង់ 10.9-inch Liquid Retina Display ដែលមានកម្រិតពន្លឺ 500 nits និង HDR ។ អេក្រង់នេះក៏មានកម្រិត  P3 wide color gamut, True Tone និង anti-reflective ផងដែរ។

image

បន្ថែមពីនេះទៀតនោះ ថេប្លេតនេះប្រើប្រាស់នូវបន្ទះឈីប  Apple Silicon M1 processor ជាមួយនឹងអង្គគណនា 8-core CPU ដែលមានល្បឿនលឿនជាងបន្ទះឈីប A14 Bionic ដល់ទៅ 60% ។ ថេប្លេតនេះមានកាមេរ៉ាទំហំ 12-megapixel និងទ្រទ្រង់នូវមុខងារ Centre Stage ផងដែរ។ ថេប្លេតនេះមាន Power Button ដែលមាន  Touch ID sensor, Stereo Speakers និងរន្ធសាកថ្ម USB Type-C ដែលអាចផ្ទេរទិន្នន័យបានល្បឿនដល់ទៅ 10Gbps ថែមទៀត។ Apple iPad Air មាន 5 ពណ៌គឺ Space Grey, Starlight, Pink, Blue និង Purple ៕

image