ព័ត៌មាន

ប្រទេសអ៊ុយក្រែននឹងចូលរួមក្នុងមជ្ឈមណ្ឌលចែករំលែកព័ត៌មានសម្ងាត់ណាតូ (NATO Intel-Sharing HUB)

ខណៈពេលដែលអ៊ុយក្រែនមិនទាន់ក្លាយជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ប្រទេសនេះត្រូវបានគេទទួលយកអោយចូលរួមនៅក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការសាយប័រ NATO Cyber ​​Defense Center of Excellence (CCDCOE) ។

image

CCDCOE គឺជាមជ្ឈមណ្ឌលការពារអ៊ីនធឺណិតរបស់ណាតូ (NATO) ដែលប្រទេសជាសមាជិកប្រើប្រាស់សម្រាប់ធ្វើការស្រាវជ្រាវ ការបណ្តុះបណ្តាល និងហ្វឹកហាត់ទៅលើផ្នែកជាច្រើនដែលរួមមានបច្ចេកវិទ្យា យុទ្ធសាស្រ្ត ប្រតិបត្តិការ និងច្បាប់។ ទោះបីជានេះមិនអាចធ្វើអោយអ៊ុយក្រែនក្លាយជាសមាជិករបស់អ៊ុយក្រែននោះ វាគឺជាការបន្តរឹតបន្តឹងទៅលើកិច្ចសហប្រតិបត្តិការ និងអនុញ្ញាតអោយប្រទេសនេះអាចទទួលបាននូវជំនាញអ៊ីនធឺណិតអន្តរជាតិរបស់ប្រទេសជាសមាជិករបស់ណាតូ និងចែករំលែក។

លោក Colonel Jaak Tarien ប្រធានរបស់ NATO CCDCOE និយាយថា “វត្តមានរបស់ប្រទេសអ៊ុយក្រែននៅក្នុងមជ្ឈមណ្ឌលនេះនឹងបង្កើននូវការផ្លាស់ប្តូរទៅលើភាពជំនាញទៅលើសាយប័ររវាងប្រទេសអ៊ុយក្រែន និងសមាជិករបស់ CCDCOE ។ ប្រទេសអ៊ុយក្រែនអាចនាំយកនូវចំណេះដឹងដ៏មានតម្លៃជាច្រើនដើម្បីប្រើប្រាស់សម្រាប់ការស្រាវជ្រាវ ការហ្វឹកហាត់ និងការបណ្តុះបណ្តាល៕”