ព័ត៌មាន

Apple iPhone SE (2022) ស្មាតហ្វូនថ្មីបំពាក់នូវបន្ទះឈីប A15 Bionic និងបច្ចេកវិទ្យា 5G

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីត្រកូល iPhone SE 2022 របស់ខ្លួនដែលរក្សានូវការឌីស្សាញរូបរាងដដែលជាមួយនឹងអេក្រង់ទំហំ 4.7-inch និងមានប៊ូតុង Touch ID ។ស្មាតហ្វូននេះមានបន្ទះឈីប  A15 Bionic chip ជាមួយនឹងបច្ចេកវិទ្យា 5G ហើយវាមានរ៉េមទំហំ 4GB ផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺការពារដោយ Ceramic Shield ហើយវាក៏មាន IP67 សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ។

 image

ស្មាតហ្វូន  iPhone SE (2022) នេះមានម៉េមូរីទំហំ 64GB, 128GB និង 256GB storage ។ ស្មាតហ្វូននេះមានពណ៌ midnight, starlight និង  PRODUCT Red ដ៏ស្រស់ស្អាត។ អេក្រង់របស់ស្មាតហ្វូននេះមានទំហំ 4.7 inches Retina IPS LCDជាមួយនឹងកម្រិតភាពច្បាស់ 750 x 1334 pixels ។ អេក្រង់នេះទ្រទ្រង់នូវ Wide color gamut និង True-tone ។ កាមេរ៉ាខាងក្រោយនេះមានទំហំ 12 MP (wide) ជាមួយនឹងមុខងារ Quad-LED dual-tone flash, HDR, panorama ។ សម្រាប់កាមេរ៉ាខាងមុខមានទំហំ 7 MP និងសេនស័រជាច្រើនទៀតដូចជា  Fingerprint (front-mounted), accelerometer, proximity, gyro, compass និង barometer ៕

image