ព័ត៌មាន

Apple Mac Studio & Studio Display កុំព្យូទ័រជំនាន់ថ្មីដ៏អស្ចារ្យបំផុត

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទើបតែប្រកាសបង្ហាញនូវផលិតផលថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Mac Studio & Studio Display ដែលមានរូបរាងទាក់ទាញ និងសមត្ថភាពខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។ Apple Mac Studio បង្ហាញខ្លួនជាមួយនឹងបន្ទះឈីប  M1 Ultra chip ដែលមានសមត្ថភាពខ្លាំងក្លានៅចន្លោះ Mac mini និងMac Pro ។

 image

ឧបករណ៍នេះទ្រទ្រង់រ៉េមដល់ទៅ 128GB និង 8TB SSD ។ វាមានរន្ធ  Thunderbolt 4 ជាមួយនឹង M1 Ultra, Bluetooth 5.0 និង Wi-Fi 6 ។ សម្រាប់ Apple Studio Display នេះគឺមានអេក្រង់ទំហំ  27-inch 5K កាមេរ៉ា Webcam នៅកណ្តាលអេក្រង់ផងដែរ។  វាមានគែម Bezels ស្តើង និងផលិតឡើងពីអាលុយមីញ៉ូម។ វាមានកម្រិតលំងាកបានដល់ទៅ 30 ដឺក្រេផងដែរ៕

image