មេរោគ DDoS IRC Bot Malware ត្រូវចែកចាយនៅក្នុង WebHard Platforms របស់ប្រទេសកូរ៉េ

សម្រាប់ IRC (Internet Relay Chat) bot ដែលបានសរសេរនៅក្នុងកម្មវិធីភាសា GoLang ត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារ distributed denial-of-service (DDoS) ទៅលើអ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសកូរ៉េ។

image

ក្រុមអ្នកស្រាវជា្រវមកពី ASEC របស់ AhnLab និយាយថា “មេរោគ malware នេះចែកចាយក្រោមរូបភាពបន្លំធ្វើជាហ្គេម។ មេរោគ DDoS malware ត្រូវបានតម្លើងតាមរយៈ downloader ហើយ UDP RAT ត្រូវបានប្រើប្រាស់ផងដែរ។” ក្រុមអ្នកស្រាវជ្រាវលម្អិតថា “វាគឺជាប្រភេទមួយនៃមេរោគ  DDoS Bot malware ប៉ុន្តែវាប្រើប្រាស់នូវ IRC protocols ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹង  C&C server ។ ខុសប្លែកពី UDP Rat ដែលទ្រទ្រង់តែនៅលើការវាយប្រហារ UDP Flooding ប៉ុណ្ណោះ សម្រាប់មេរោគនេះក៏ទ្រទ្រង់ទៅលើការវាយប្រហារជាច្រើនដូចជា Slowloris, Goldeneye និង Hulk DDoS។”

image

ក្រុមអ្នកស្រាវជ្រាវបន្ថែមថា កម្មវិធីភាសា GoLang នេះគឺជាជម្រើសមួយដែលពេញនិយមសម្រាប់ក្រុមអ្នកវាយប្រហារ។ AhnLab និយាយថា “មេរោគ malware នេះត្រូវបានចែកចាយយ៉ាងសកម្មតាមរយៈវេបសាយសម្រាប់ចែករំលែកនូវ file ដូចជា webhards របស់កូរ៉េ។ ដូចនេះ អ្នកប្រើប្រាស់ត្រូវដោនឡូតនូវផលិតផលដែលចេញពីវេបសាយផ្លូវការប៉ុណ្ណោះទើបមានសុវត្ថិភាព៕”

Leave a Reply

Your email address will not be published. Required fields are marked *