ព័ត៌មាន

Elon Musk ព្រមានអំពីការវាយប្រហារជាច្រើនដែលមានគោលដៅទៅលើ Starlink នៅក្នុងប្រទេសអ៊ុយក្រែន

នៅក្នុងសារមួយដែលបង្ហោះដោយលោក Elon Musk នោះ វាពិតជាអាចទៅរួចដែលសេវាកម្មអ៊ីនធឺណិត Starlink អាចនឹងក្លាយជាគោលដៅនៃការវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែន។ លោក Elon Musk នាយកប្រតិបត្តិរបស់ក្រុមហ៊ុន SpaceX បង្ហាញអំពីការព្រួយបារម្ភរបស់គាត់ទៅលើសេវាកម្ម Starlink របស់ SpaceX នៅក្នុងប្រទេសអ៊ុយក្រែន។

image

នៅក្នុងការបង្ហោះមួយរបស់លោក Musk នោះ វាពិតជាអាចទៅរួចដែលថាសេវាកម្មអ៊ីនធឺណិត Starlink satellite នឹងក្លាយជាគោលដៅនៅក្នុងការវាយប្រហារ។ ការតភ្ជាប់អ៊ីនធឺណិតនៅក្នុងប្រទេសអ៊ុយក្រែនក៏បានធ្លាក់ចុះ 20% កាលពីថ្ងៃទី 26 ខែកុម្ភៈនេះ នេះបើតាមរបាយការណ៍មួយចេញពី Reuters ។

កាលពីចុងសប្តាហ៍នេះ SpaceX របស់លោក Elon Musk បានដាក់អោយដំណើរការទៅលើសេវាកម្មអ៊ីនធឺណិត Starlink នៅក្នុងប្រទេសអ៊ុយក្រែនបន្ទាប់ពីមានការស្នើសុំជាផ្លូវការមួយ។ ឧបនាយករដ្ឋមន្ត្រីទីមួយគឺលោក Mykhailo Fedorov បានស្នើសុំឱ្យ Musk បញ្ជូនស្ថានីយ៍ Starlink បន្ថែមទៀតដោយសារតែការឈ្លានពានរបស់ប្រទេសរុស្សីបានរំខានដល់សេវាកម្មអ៊ីនធឺណិតរបស់ប្រទេសនេះ។

លោក Fedorov និយាយថា ពួកគេត្រូវការម៉ាស៊ីនភ្លើងដើម្បីធានាថា សេវាកម្មរបស់ Starlinkគឺនៅតែដំនើរការទោះបីជាប្រទេសរុស្សីវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក៏ដោយ។ សម្រាប់ Terminal នេះគឹមានតម្លៃប្រហែលជា $499 សម្រាប់តភ្ជាប់ទៅកាន់ Starlink satellitesដើម្បីពង្រឹងទៅលើល្បឿនអ៊ីនធឺណិត៕