មេរោគ FoxBlade Malware មានគោលដៅវាយប្រហារទៅលើបណ្តាញ Network នៅក្នុងប្រទេសអ៊ុយក្រែន

ក្រុមហ៊ុន Microsoft ទើបតែបង្ហាញនូវព័ត៌មានទាក់ទងទៅនឹងមេរោគ malware ថ្មីដេលមានឈ្មោះហៅថា FoxBlade ។ មេរោគនេះត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារទៅលើក្រុមហ៊ុនជាច្រើនរបស់អ៊ុយក្រែនមុនពេលដែលប្រទេសរុស្សីចាប់ផ្តើមឈ្លានពានជាមួយនឹងការប្រើប្រាស់នូវរថក្រោះ និងមីស៊ីល។

image

ការវាយប្រហាររបស់មេរោគ FoxBlade malware នេះចាប់ផ្តើមប៉ុន្មានម៉ោងមុនពេលដែលកងកម្លាំងរបស់ប្រទេសរុស្សីចាប់ផ្តើមក្នុងការឈ្លានពាននៅក្នុងប្រទេសអ៊ុយក្រែន។ មេរោគ malware នេះប្រើប្រាស់នូវ PC សម្រាប់ការវាយប្រហារ DDoS ដែលអ្នកប្រើប្រាស់មិនបានដឹងនោះទេ។

ក្រុមហ៊ុន​Microsoft ក៏ណែនាំភ្លាមដល់រដ្ឋាភិបាលរបស់ប្រទេសអ៊ុយក្រែនពាក់ព័ន្ធទៅនឹងការវាយប្រហារជាច្រើននេះ។​ ការវាយប្រហាររបស់មេរោគ FoxBlade នេះហាក់ដូចជាពាក់ព័ន្ធទៅនឹងភូមិសាស្រ្តនយោបាយក្នុងតំបន់ និងស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែន៕

Leave a Reply

Your email address will not be published. Required fields are marked *