ព័ត៌មាន

ក្រុមអ្នកអនុវត្តច្បាប់បិទប្រតិបត្តិការចែកចាយមេរោគ FluBot Android malware

ប៉ូលិស Europol ទើបតែប្រកាសអំពីការបិទទៅលើប្រតិបត្តិការចែកចាយមេរោគ FluBot ដែលនេះគឺជាប្រភេទមេរោគ Android malware ដែលធំបំផុត និងមានការចែកចាយលឿនបំផុត។ ការបិទប្រតិបត្តិការមេរោគ malware នេះគឺដោយក្រុមអ្នកអនុវត្តច្បាប់ដែលមានការពាក់ព័ន្ធពីប្រទេសចំនួន 11 ។

image

នៅក្នុងប្រតិបត្តិការនេះគឺមានការចូលរួមពីប្រទេសអូស្រា្តលី ប៊ែលហ្សិក ហ្វាំងឡង់ ហុងហ្គារី អៀរឡង់ អេស្ប៉ាញ ស៊ុយអែត នូវែលសេឡង់ ហូឡង់ និងសហរដ្ឋអាមេរិក។ ប៉ូលិសរបស់ហូឡង់បញ្ជាក់ថា ពួកគេបានផ្តាច់នូវបណ្តាញ network របស់ជនរងគ្រោះជាច្រើនពាន់នាក់ចេញពីមេរោគ FluBot និងបិទទៅលើ spam SMS ជាង 6.5 លាន។

នៅក្នុងខែមីនា ឆ្នាំ 2021 នេះ ប៉ូលិសរបស់ប្រទេសអេស្ប៉ាញនេះបានចាប់ខ្លួនជនសង្ស័យចំនួន​4 នាក់ដែលក្រុមនេះជាសមាជិកដ៏សំខាន់នៃប្រតិបត្តិការចែកចាយមេរោគ FluBot ។ នៅក្នុងពេលនេះ វានៅមិនទាន់មានការប្រកាសអំពីការចាប់ខ្លួនសមាជិកណាមួយបន្ថែមទៀតនោះទេ៕