Telegraph កំពុងតែរងនូវការវាយប្រហារដោយ Phishing

សម្រាប់ Telegraph ពេលនេះស្ថិតនៅក្នុងការវាយប្រហារដោយ Phishing ដែលហេគឃ័របានទាញយកនូវប្រយោជន៍ជាច្រើនចេញពី Platform មួយនេះដើម្បីលួចយកនូវព័ត៌មានសម្ងាត់ជាច្រើន។ Telegraph គឺជា blogging platform ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចបង្ហោះនូវអ្វីមួយដែលមិនចាំបាច់បង្កើតនូវគណនី ឬផ្តល់នូវព័ត៌មានសម្ងាត់នោះទេ។

image

នៅក្នុងការបង្ហោះជាច្រើននៅលើ Telegraph គឺបង្កើតនូវ Link មួយដែលអនុញ្ញាតអោយហេគឃ័រអាចធ្វើការកេងចំនេញបាន។ គួរបញ្ជាក់ផងដែរថា Telegraph​ គឺមានល្បឿនលឿន ងាយស្រួល និងអនាមិក។ បន្ថែមពីនេះទៀតនោះ សម្រាប់ Editor នៅលើ Telegraph នេះអាចបង្ហោះរូបភាព Links និង Text បានដែលមានទម្រង់ជា web ហើយវាក៏មានជាទម្រង់ Login Form ផងដែរ។

នៅក្នុងរបាយការណ៍មួយចេញពី INKY បញ្ជាក់ថា ហេគឃ័របានប្រើប្រាស់នូវ Telegraph ក្នុងការបង្កើតនូវ phishing sites ជាច្រើនដែលមានទម្រង់ជា websites ឬ Login ។ ទិន្នន័យរបស់ INKY នេះចាប់ផ្តើមពីចុងឆ្នាំ 2019 ដល់ខែឧសភា ឆ្នាំ 2022 នេះដែលបង្ហាញថា សម្រាប់ Telegraph links នេះគឺមានដល់ទៅ 90% ជាលក្ខណៈ phishing emails ៕

Leave a Reply

Your email address will not be published. Required fields are marked *