ព័ត៌មាន

ការវាយប្រហារមេរោគ Ransomware ចំណាយពេលយ៉ាងហោចណាស់ 4 ថ្ងៃក្នុងការអ៊ីនគ្រីបទៅលើប្រព័ន្ធ system

រយៈពេលនៃការវាយប្រហារដោយសារតែមេរោគ ransomware នៅក្នុងឆ្នាំ 2021 គឺជាមធ្យមប្រហែលជា 92.5 ម៉ោងដែរលនេះគឺមានការរាប់បញ្ចូលចាប់តាំងពីការចូលទៅក្នុងបណ្តាញ network រហូតដល់ការពង្រាយមេរោគ។ នៅក្នុងឆ្នាំ 2020 ក្រុមហេគឃ័រមេរោគ ransomware បានចំណាយពេលប្រហែលជា 230 ម៉ោងដើម្បីបញ្ចប់នូវការវាយប្រហាររបស់ពួកគេ ហើយនៅក្នុងឆ្នាំ 2019 គឹមានចំនួនដល់ទៅ 1637.6 ម៉ោង។

image

ការផ្លាស់ប្តូរនេះគឺដោយសារតែពេលនេះក្រុមហេគឃ័រប្រើប្រាស់នូវវិធីសាស្រ្តកាន់តែមានភាពងាយស្រួលក្នុងការចែកចាយមេរោគ​។ នៅក្នុងពេលនេះ វាក៏មានការពង្រឹងទៅលើការឆ្លើយតប និងការរកមើលទៅលើការគំរាមកំហែងពីក្រុមហេគឃ័របានលឿនជាងមុនផងដែរ ហើយវាក៏មានការការពារកាន់តែច្រើនឡើងៗផងដែរ។

ទិន្នន័យដែលប្រមូលបានចេញពីក្រុមអ្នកស្រាវជ្រាវ X-Force របស់ក្រុមហ៊ុន IBM ដែលបានវិភាគទៅលើឧប្បត្តិវហេតុជាច្រើននៅក្នុងឆ្នាំ 2021 ។ វាក៏រកឃើញនូវការកើនឡើងរវាងឈ្មួញ និងប្រតិបត្តិករចែកចាយមេរោគ ransomware ផងដែរ។ កាលពីពេលមុននេះ វាប្រហែលជាចំណាយពេលច្រើនថ្ងៃ ឬសប្តាហ៍ដើម្បីស្វែងរកអ្នកទិញទៅលើការវាយប្រហារទាំងនេះ។

ពេលនេះ ក្រុមចែកចាយមេរោគ ransomware អាចគ្រប់គ្រងបានទៅលើបណ្តាញ network ដោយប្រើប្រាស់ពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ទោះបីជាមានយន្តការនៃការការពារជាច្រើនក៏ដោយ ការចែកចាយមេរោគ ransomware នៅតែបន្តក្នុងការគំរាមកំហែង ជាពិសេសទៅលើការអ៊ីនគ្រីបទៅលើប្រព័ន្ធ system ។ នៅក្នុងខែមេសា ឆ្នាំ 2022 នេះ វាមានការចែកចាយមេរោគ Quantum ransomware នៅក្នុងពេលតែ 3 ម៉ោង និង 44 នាទីប៉ុណ្ណោះ៕