ព័ត៌មាន

ស្ថាប័ន FBI: ក្រុមហេគឃ័របង្កើនការកេងចំនេញទៅលើចន្លោះប្រហោង DeFi bugs ដើម្បីលួចរូបិយប័ណ្ណគ្រីបតូ

ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានព្រមានទៅកាន់ក្រុមអ្នកវិនិយោគជាច្រើនដែលក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិតកំពុងតែកេងចំនេញយ៉ាងសកម្មទៅលើចន្លោះប្រហោងសុវត្ថិភាព (vulnerabilities) ដែលមាននៅក្នុងវេទិកា Decentralized Finance (DeFi) platforms ដើម្បីលួចយកនូវរូបិយប័ណ្ណគ្រីបតូ។

image

ទីភ្នាក់ងារអនុវត្តច្បាប់សហព័ន្ធបាននិយាយថា “FBI បានសង្កេតឃើញឧក្រិដ្ឋជនតាមអ៊ិនធឺណិតកេងប្រវ័ញ្ចភាពងាយរងគ្រោះនៅក្នុងវេទិកា DeFi platforms ដើម្បីលួចរូបិយប័ណ្ណគ្រីបតូរបស់វិនិយោគិន។ FBI លើកទឹកចិត្តអ្នកវិនិយោគដែលសង្ស័យថា ក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិតបានលួចការវិនិយោគ DeFi របស់ពួកគេដើម្បីទាក់ទង FBI តាមរយៈមជ្ឈមណ្ឌលបណ្តឹងឧក្រិដ្ឋកម្មអ៊ីនធឺណិត ឬការិយាល័យ FBI ក្នុងតំបន់របស់ពួកគេ”។

សេចក្តីប្រកាសអំពីសេវាសាធារណៈដែលត្រូវបានចេញផ្សាយនៅលើមជ្ឈមណ្ឌលបណ្តឹងឧក្រិដ្ឋកម្មអ៊ីនធឺណិត (IC3) របស់ FBI នៅថ្ងៃនេះ បន្ថែមថាក្នុងចំណោមទឹកប្រាក់ប្រហែល 1.3 ពាន់លានដុល្លារនៅក្នុងរូបិយប័ណ្ណគ្រីបតូដែលត្រូវបានលួចនៅចន្លោះខែមករាដល់ខែមីនាឆ្នាំ 2022 នៅលើវេទិកា DeFi ។ តាមការគណនារបស់ FBI នេះ វាមានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ពី 72 ភាគរយក្នុងឆ្នាំ 2021 និងប្រហែល 30 ភាគរយក្នុងឆ្នាំ 2020។ ស្ថាប័ន FBI បានណែនាំអ្នកវិនិយោគឱ្យប្រុងប្រយ័ត្នមុនពេលធ្វើការសម្រេចចិត្តវិនិយោគនៅលើវេទិកានេះផងដែរ៕